ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឬ Financial Literacy ជាចំណេះដឹង ជំនាញ សមត្ថភាពគ្រប់គ្រងលុយកាក់ និងការសម្រេចចិត្តថាត្រូវធ្វើដូចម្ដេចជាមួយលុយកាក់ឲ្យមានប្រសិទ្ធភាព។
អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ អាចចាត់ចែងលុយកាក់ខ្លួន ក៏ដូចជាមានផែនការហិរញ្ញវត្ថុច្បាស់លាស់ និងមានប្រសិទ្ធភាព ដូច្នេះទោះមានរឿង ឬបញ្ហាអ្វីកើតឡើង ក៏មិនប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុរបស់គាត់ដែរ។
អ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ភាគច្រើនមិនបានរៀបចំផែនការហិរញ្ញវត្ថុត្រឹមត្រូវ ហើយងាយប្រឈមនឹងបញ្ហាលុយកាក់ដូចជា ចាយវាយខ្ជះខ្ជាយ ឆាប់ចាញ់បោកគេ ធ្លាក់ក្នុងបំណុល។ល។ បញ្ហាទាំងអស់នឹងធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុពួកគេ៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន