តើពន្ធប្រយោល ឬពន្ធមិនចំពោះជាអ្វី?
ជារៀងរាល់ថ្ងៃ យើងត្រូវបង់ពន្ធលើការចំណាយសឹងតែទាំងអស់ គ្រាន់តែថា ពន្ធខ្លះជាពន្ធផ្ទាល់ និងខ្លះជាពន្ធប្រយោល។ ដូចជាពន្ធប្រយោល យើងមិនបានបង់ដោយខ្លួនផ្ទាល់នៅភ្នាក់ងារពន្ធដារទេ តែគិតបញ្ចូលជាតម្លៃទំនិញ សេវាកម្ម ឬផ្សេងៗដែលយើងចំណាយ។
ពន្ធប្រយោលមានច្រើនប្រភេទដែលក្នុងនោះយើងឧស្សាហ៍ប្រទះជាងគេគឺ អាករលើតម្លៃបន្ថែម (VAT) ដែលយើងចំណាំឃើញនៅផ្សារទំនើប និងភោជនីយដ្ឋាន៕
ឯកសារយោង៖
១. សទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ច ខ្មែរ-អង់គ្លេស-បារាំង
២. ពន្ធប្រយោល | Kreston អាចណែនាំអ្នកអំពីកាតព្វកិច្ចអនុលោមភាព
៣. ពន្ធប្រយោល - គុណសម្បត្តិនិងគុណវិបត្តិ