ចង់សន្សំលុយ ប៉ុន្តែមិនដឹងចាប់ផ្តើមពីណា ទៅណាមែនទេ?
តោះ! រៀនសន្សំលុយជាមួយអេដមីនតាមរយៈ៣វិធីនេះ!
ប្រើប្រាស់វិធី ៥០-៣០-២០
ជាដំបូងយើងត្រូវបែងចែកលុយជាមុនសិនដោយប្រើប្រាស់វិធី៥០-៣០-២០។ ពោលគឺដក៣០%នៃប្រាក់សរុបទុកទូទាត់ថ្លៃទឹក ថ្លៃភ្លើង ម្ហូបអាហារ និងថ្លៃធ្វើដំណើរ។ល។ រីឯ៣០%ទៀត សម្រាប់ចំណាយបន្ទាប់បន្សំ ដូចជាចំណាយដើរលេង មើលកុន ទិញកាបូប ស្បែកជើងថ្មីៗ ជាដើម។ ចុងក្រោយបង្អស់សល់២០%ទៀតគឺទុកសម្រាប់សន្សំ។
បង្កើតគណនីសន្សំមួយផ្សេង
មួយវិញទៀត យើងគួរមានគណនីផ្សេងមួយដោយឡែកសម្រាប់ការសន្សំលុយ ដោយបែងចែកគណនីសន្សំ និងគណនីប្រើប្រាស់ប្រចាំថ្ងៃឲ្យដាច់ដោយឡែក។ ធ្វើបែបនេះ យើងនឹងមិនងាយដកចាយផ្តេសផ្តាស ស្រួលតាមដានចំនួនលុយសន្សំ និងអាចចំណេញការប្រាក់ទៀតផង។
ទុកក្នុងគណនីសន្សំការប្រាក់ខ្ពស់
ពេលសរុបលុយត្រូវសន្សំ និងបង្កើតគណនីសន្សំរួចរាល់ហើយ អ្នកគួរផ្ទេរលុយដែលត្រូវសន្សំទៅក្នុងគណនីការប្រាក់ខ្ពស់ឲ្យបានទៀងទាត់។ ជាក់ស្ដែងឥឡូវនេះ ការសន្សំលុយកាន់តែមានភាពងាយស្រួលដោយយើងអាចបើកគណនីសន្សំ និងផ្ទេរលុយភ្លាមៗតាមទូរស័ព្ទដៃជាមួយកម្មវិធី ធនាគារ វីង (Wing Bank 4.0)។ ងាយៗ ហើយបានការប្រាក់ដល់ទៅ ៣% រាល់ការសន្សំចាប់ពី ១០០ ដុល្លារ ឬ ៤០ ម៉ឺនរៀលឡើងទៅ។
កាន់តែពិសេសជាមួយគណនីប្រាក់បញ្ញើ មានកាលកំណត់ ដែលទទួលបានការប្រាក់រហូតដល់ទៅ 8% ក្នុងមួយឆ្នាំសម្រាប់ប្រាក់រៀល និង 7% ក្នុងមួយឆ្នាំសម្រាប់ប្រាក់ដុល្លារ
អ្នកអាចទាញយកកម្មវិធី Wing Bank 4.0 តាមរយៈ http://onelink.to/wingbank
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន