សម័យបច្ចុប្បន្ន មានមធ្យោបាយជាច្រើនដែលអ្នកអាចទុកដាក់ប្រាក់សន្សំឲ្យមានសុវត្ថិភាព។ ក្នុងនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ជាជម្រើសល្អមួយសម្រាប់ដាក់ប្រាក់បញ្ញើដែរ។ តើមានហេតុផលអ្វីទៅដែលយើងគួរតែយកលុយទៅដាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ?
1 ផ្ដល់ការប្រាក់ខ្ពស់ និងភាពបត់បែន
នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផលិតផលច្រើនប្រភេទទៅតាមតម្រូវការរបស់ភ្ញៀវ ជាពិសេសគណនីបញ្ញើដែលផ្ដល់អត្រាការប្រាក់ខ្ពស់ និងប្រកួតប្រជែង។ មិនតែប៉ុណ្ណោះ គណនីខ្លះអាចអនុញ្ញាតឱ្យដកប្រាក់មុនកាលបរិច្ឆេទកំណត់ បើសិនលោកអ្នកត្រូវការភ្លាមៗ ដោយមិនបាត់បង់អត្រាការប្រាក់នៃចំនួនដែលនៅសល់ឡើយ។ នេះគឺជាលក្ខណៈពិសេសមួយ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ផ្ដល់ជូនអតិថិជនតាមរយៈគណនីបញ្ញើ Flexi ដែលលោកអ្នកអាច៖
- ដាក់សន្សំប្រាក់ចាប់ពី ៥០០០ដុល្លារក្នុងមួយខែ
- អត្រាការប្រាក់រហូតដល់៦% សម្រាប់កាលកំណត់ចាប់ពី២៤ខែទ្បើងទៅទាំងប្រាក់រៀល និងប្រាក់ដុល្លារ
- អាចដកប្រាក់សន្សំបើសិនជាចាំបាច់មុនថ្ងៃកំណត់ទាំងដែលមិនបាត់បង់អត្រាការប្រាក់មុន
2 សុវត្ថិភាពខ្ពស់ ហានិភ័យទាប
ការដាក់ប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានការធានាត្រឹមត្រូវ ទាំងប្រាក់ដើម និងការប្រាក់ និងជាការវិនិយោគប្រកបដោយសុវត្ថិភាពជាងគេ ក្នុងចំណោមប្រភេទវិនិយោគផ្សេងៗទៀត ដូចជាភាគហ៊ុនដែលមានភាពរង្គោះរង្គើ ប្រែប្រួលគ្រប់វិនាទី ដែលអតិថិជនមិនចាំបាច់ព្រួយបារម្ភបាត់លុយមួយកាក់មួយសេនឡើយ។
3 កំណើននៃការទុកចិត្តរបស់ប្រជាជនទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
មកទល់នឹងឆ្នាំ២០២២នេះ ប្រជាពលរដ្ឋបានផ្ដល់ទំនុកចិត្តទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយចំនួននៃគណនីប្រាក់បញ្ញើមានការកើនឡើងជាសន្ធឹក។ នេះសបញ្ជាក់ឲ្យឃើញពីការយល់ដឹងរបស់ប្រជាជននៃផ្នែកហិរញ្ញវត្ថុ ដូចជាភាពសំខាន់នៃប្រាក់សន្សំ។ យោងទៅតាមលោក សុខ វឿន ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញវត្ថុកម្ពុជា លើកឡើងពីកំណើននៃគណនីប្រាក់បញ្ញើអតិថិជនបានកើនឡើងដល់ ១៥,៤% ដែលចំនួនគណនីមានដល់ ១២,១លានគណនី មានសមតុល្យប្រាក់បញ្ញើប្រមាណ ១៥៧ទ្រីលានរៀល ស្មើនឹង ៣៨,៥ពាន់លានដុល្លារឯណោះ។
ការដាក់ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុស្មើនឹងឱ្យលុយធ្វើការជំនួសអ្នក។ ទាំងការប្រាក់ខ្ពស់ សុវត្ថិភាព ចំណេញ និងភាពងាយស្រួល សុទ្ធតែជាកត្តាសំខាន់ៗ ដែលលោកអ្នកមិនគួរមើលរំលង ចំពោះការជ្រើសយកគ្រឹះស្ថានហិរញ្ញវត្ថុអម្រឹតជាដៃគូ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់អម្រឹតថ្ងៃនេះ តាមរយៈទូរស័ព្ទលេខ ០២៣ ៩៩៩ ០៣៣ ឬ ០៩៣ ៩៩៩ ១១១ ឬគេហទំព័រហ្វេសប៊ុកផ្លូវការអម្រឹត នៅទីនេះ Amret MFI
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Amret MFI
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន