“មួយខែៗរកតែលុយបង់ធនាគារមិនចង់រួចផង ទម្រាំបង់ធានារ៉ាប់រងទៀត មិនដឹងត្រូវរត់យ៉ាងណា?”
ការពិតមិនដូច្នោះទេ! បើអ្នកបែងចែកគ្រប់គ្រងប្រាក់ចំណូល និងផ្លាស់ប្ដូរទម្លាប់ចាយវាយខ្លះ អ្នកប្រាកដជារកឃើញផ្នែកដែលអ្នកអាចបង់ធានារ៉ាប់រងបានហើយ! ឧទាហរណ៍ថាគម្រោងធានារ៉ាប់រងមួយតម្រូវឲ្យបង់ប្រាក់បុព្វលាភប្រចាំឆ្នាំចំនួន៤០០ដុល្លារ នោះមានន័យថា អ្នកត្រូវការប្រហែល៣៤ដុល្លារប៉ុណ្ណោះក្នុងមួយខែ ឬ ជាង ៤៥០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ស្មើរនឹងកាហ្វេមួយកែវហ្នឹង!
ចុះអ្នកដឹងទេថា បើយើងជាអ្នកធ្វើការ កញ្ចប់ធានារ៉ាប់រងនឹងជាជំនួយសំខាន់សម្រាប់យើងនៅគ្រាចាំបាច់ថ្ងៃក្រោយ? ថ្ងៃនេះ យើងនឹងលើកបង្ហាញនូវអត្ថប្រយោជន៍សំខាន់ៗបី ដែលអ្នកគួរតែឆាប់ពិចារណា លៃលកប្រាក់កាសមួយផ្នែកសម្រាប់បង់ធានារ៉ាប់រងឥឡូវនេះ!!
ត្រៀមលុយសម្រាប់ចំណាយលើសុខភាព
ធ្វើការរាល់ថ្ងៃ អ្នកប្រើទាំងកម្លាំងកាយចិត្តដើម្បីផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារ។ បើស្រាប់តែថ្ងៃមួយអ្នកធ្លាក់ខ្លួនឈឺ ឬជួបគ្រោះថ្នាក់ គម្រោងធានារ៉ាប់រងដែលអ្នកបានទិញ នឹងរ៉ាប់រងថ្លៃព្យាបាលនោះ។ អ៊ីចឹង យើងអាចសម្រាលចំណាយបានមួយផ្នែកធំទៅហើយ! តួយ៉ាង ដូចជាគម្រោងសុខភាព មេនូឡាយហ្វ៍បរិបូណ៍ អ្នកនឹងទទួលបានកញ្ចប់លុយសម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ លុយប្រចាំថ្ងៃពេលសម្រាកមន្ទីរពេទ្យ និងលុយសំណងករណីពិការភាពទាំងស្រុង ឬមរណភាពទៀតផង។
**ព័ត៌មានលម្អិត សូមចូលទៅកាន់: https://www.manulife.com.kh/.../life/manulife-boribo.html
ការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នក
ចំពោះអ្នកធ្វើការ ខិតខំរាល់ថ្ងៃរកចំណូលគឺដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន។ មិនថាអ្នកនៅលីវ ឬមានគ្រួសារហើយនោះទេ បើអ្នកកំពុងធ្វើការដើម្បីប្រាក់ចំណូល ការមានធានារ៉ាប់រងអាយុជីវិតនឹងអនុញ្ញាតឲ្យអ្នកផ្តោតសំខាន់ទៅលើការសម្រេចគោលដៅ
និងរស់នៅក្នុងជីវិតពេញលេញមួយដោយមិនបារម្ភខ្លាចជួបបញ្ហាហិរញ្ញវត្ថុ ឬព្រឹត្តិការណ៍អកុសលណាមួយឡើយ។
ស្រោចទឹកថ្ងៃនេះបានផ្លែថ្ងៃក្រោយ
ការទិញធានារ៉ាប់រងប្រៀបដូចជាការសន្សំលុយ ឬវិនិយោគអ៊ីចឹងដែរ។
ពេលដល់កាលកំណត់ អ្នកនឹងទទួលបានមកវិញនូវទំហំទឹកប្រាក់ទៅតាមប្រភេទនិងគម្រោងធានារ៉ាប់រងដែលអ្នកបានទិញនោះ។ ឧទាហរណ៍ថា អ្នកបានទិញគម្រោងធានារ៉ាប់រងអាយុជីវិតមួយដែលមាន ទឹកប្រាក់ធានាចំនួន $១០,០០០ សម្រាប់រយៈពេល ១៥ឆ្នាំ។ ប្រសិនបើអ្នកសុខសប្បាយ អ្នកនឹងទទួលប្រាក់ត្រឡប់មកវិញពេលដល់កាលកំណត់ និងការប្រាក់។ បន្ថែមពីនេះ ក្នុងកំឡុងពេលសន្សំ១០ឆ្នាំនោះ អ្នកនៅតែទទួលបានការការពារក្នុងគម្រោងដូចជា៖
- ទឹកប្រាក់រហូតដល់ ១០,០០០ដុល្លារ សម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរ
- ទឹកប្រាក់រហូតដល់ ៤០,០០០ដុល្លារ ប្រសិនបើជួបគ្រោះអកុសល ឬពិការភាព មិនថាមានបញ្ហាឬអត់ អ្នកនៅតែទទួលបានផ្លែផ្កានៅថ្ងៃមុខ ព្រមជាមួយនឹងការការពារនៅពេលបច្ចុប្បន្នទៀត!
បានទាំងការការពារ បានទាំងសន្សំ! មិនបាច់ព្រួយបារម្ភថាធ្វើការមិនមានសល់អ្វីទៀតឡើយ! អ៊ីចឹងហើយកុំចាំយូរទៀតអី! ផ្តល់ការការពារឲ្យខ្លួនឯងនៅពេលបច្ចុប្បន្ន និងចាំទទួលផ្លែផ្កាមកវិញនៅថ្ងៃក្រោយទាំងអស់គ្នា 💚
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគម្រោង "មរតកខ្ញុំ ជាមួយ មេនូឡាយហ្វ៍" ដែលផ្ដល់ទាំងការការពារ និងធានាប្រាក់សន្សំត្រឡប់មកវិញនៅកាលកំណត់នេះ សូមទាក់ទងទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនធានារ៉ាប់រង Manulife Cambodia
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន