ភាគហ៊ុន ឬយើងអាចម្យ៉ាងទៀតថា មូលបត្រ គឺជាឧបករណ៍ហិរញ្ញវត្ថុដែលមានតម្លៃអាចដោះដូរទិញលក់បាន ហើយវាក៏សំដៅទៅលើតំណាងភាពជាម្ចាស់មួយផ្នែកក្នុងក្រុមហ៊ុនមួយ តាមសមាមាត្រភាគហ៊ុនដែលអ្នកបានទិញ។
ចំណែកឯ សញ្ញាបណ្ណគឺជា ប្រភេទមូលបត្របំណុលដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រួមមានសាជីវកម្ម សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ តាមរយៈកិច្ចសន្យានេះ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយ ហៅថា “គូប៉ុង” (Coupon) ឬ “ការប្រាក់” (Interest លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) រហូតដល់កាលកំណត់ណាមួយ ដែលអ្នកបោះផ្សាយមូលបត្របំណុលត្រូវសងត្រឡប់ប្រាក់ដើមទៅវិនិយោគិន ហៅថា “ឥណប្រទិទាន”។
ការបែងចែកផលចំណេញ៖ ថ្លៃភាគហ៊ុនក្នុងមួយហ៊ុនអាចកើនឡើងឬ ធ្លាក់ចុះអាស្រ័យលើភាពរីកចម្រើននៃក្រុមហ៊ុន រីឯសញ្ញាបណ្ណវិញទូទាត់តែការប្រាក់ដែលបានកំណត់ជាមុន ដែលតម្លៃរបស់វាប្រែប្រួលនៅក្នុងដែនដែលកំណត់អត្រាការប្រាក់ ពោលគឺមិនមែនកំណត់ដោយប្រាក់ចំណេញរបស់ក្រុមហ៊ុននោះឡើយ។
ហានិភ័យ៖ ភាគហ៊ុនត្រូវបានមើលឃើញថាជាឧបករណ៍ដែលមានហានិភ័យខ្ពស់ជាងសញ្ញាបណ្ណ ដ្បិតថា តម្លៃនៃភាគហ៊ុន វាអាស្រ័យទៅតាមស្ថានភាពហិរញ្ញវត្ថុក្រុមហ៊ុន ថាមានការកើនឡើង ឬអន់ថយ រីឯសញ្ញាបណ្ណមានហានិភ័យទាប ព្រោះតម្លៃការប្រាក់អ្នកនឹងទទួលបានថេរ បើទោះបីជាក្រុមហ៊ុននោះមានដំណើរការអន់ថយក្ដី។
យ៉ាងណាមិញ ភាគហ៊ុនដ្បិតតែមានហានិភ័យខ្ពស់ ប៉ុន្តែផលចំណេញក៏វាអាស្រ័យទៅតាមនោះដែរ ប៉ុន្តែប្រសិនបើអ្នកមិនចង់ហ៊ានប្រឈមជាមួយហានិភ័យច្រើន អ្នកអាចសាកល្បងជាមួយសញ្ញាបណ្ណបំណុលបាន៕
Click here to read more about: Bond Market vs. Stock Market: What’s the Difference?