ដោយសារតែស្ថានភាពរីករាលដាលនៃជំងឺឆ្លងនៅតែបន្ត មានបច្ចុប្បន្នមានបងប្អូនជាច្រើនត្រូវធ្វើការពីផ្ទះរៀងៗខ្លួន។ តែជីវិតពេលធ្វើការនៅផ្ទះ អ្នកខ្លះក៏ productive អ្នកខ្លះក៏ procrastinate ឥតល្ហែ។ អញ្ចឹងគួរធ្វើម៉េចទៅ? ថ្ងៃនេះ អេដមីនមាន tips ខ្លះៗ សម្រាប់អ្នកចង់បង្កើន productivity ពេល work from home។
មូលហេតុពេលធ្វើការនៅផ្ទះចេះតែអត់ PRODUCTIVE
មួយថ្ងៃៗ រសៀលមិនទាន់ទេនឿយហត់អស់កម្លាំងរលីង។ រវល់ខ្លាំងដែរ ប៉ុន្តែដូចមានអារម្មណ៍ថាអត់productive សោះ ជាពិសេសគឺពេលធ្វើការនៅផ្ទះតែម្ដង។
តែហេតុអីបានពេលធ្វើការនៅផ្ទះអត់productive?
- Procrastinate (ចាំតិច ចាំស្អែក…)
- ចេះតែលួចខ្ជិល
- Distract
- ធ្វើការៗ ម៉ែហៅប្រើ
- Notifications លោតពេញ screen
- ងើបពីដេកខ្ជិលងូតទឹក
- ធ្វើការសុខៗ ឆ្លៀតទៅអូស Facebook
- ធ្វើការសុខៗ ពូ delivery ហៅយកអីវ៉ាន់
- ធ្វើការក្បែរៗពូក ចេះតែងងុយគេង
- The Voice អ្នកជិតខាង
ចុះអ្នករកឃើញមូលហេតុនោះហើយឬនៅ?
ចុះធ្វើម៉េចទើប PRODUCTIVE ពេល WORK FROM HOME??
- Set up home office
- រៀបចំ music playlist
- ដែលធ្វើឲ្យមានអារម្មណ៍ចង់ធ្វើការ
- បង្កើត morning routine ល្អមួយ
- ងូតទឹក ប្ដូរឈុតគេងចេញ
- Plan ការងារពីយប់ឲ្យហើយ
- កុំធ្វើការងារ២-៣ក្នុងពេលតែមួយ
- ធ្វើការងារណាសំខាន់មុន
- ឧស្សាហ៍ update គ្នាជាមួយមិត្តរួមការងារ
- មានម៉ោងសម្រាកត្រឹមត្រូវ
- បិទ notofications ចោលខ្លះទៅ
ងាយៗពេលចង់ឲ្យproductive គឺបើកឆាកមកគួរបែងចែកការងារណាត្រូវធ្វើមុនគេ។ បើអាចធ្វើការងារណាស្រួលមុនក៏ល្អ ព្រោះពេលយើងធ្វើបានចប់មួយរួចរាល់ ពេលនោះវាជួយជំរុញកម្លាំងចិត្តឲ្យបន្តទៅការងារមួយទៀត។
បើចង់ productive ខ្លាំងមែនទែន គួរតែឆាប់ងើបពីព្រលឹម។
ក្រោកពីគេងភ្លាមកុំទាន់ឆែក Facebook Instagram អី ទុកវាមួយឡែកសិន ព្រោះកាលណាយើងមើលវាច្រើន ពេកក៏វាdemotivateយើងទៅតាមនឹងដែរ។
ធ្វើការនៅផ្ទះប្រហែលជាមានការរំខានខ្លះកើតឡើង។ ប៉ុន្តែយើងអាចលុបបំបាត់ឬកាត់បន្ថយផលរំខានទាំងនោះបានដោយបិទ ឬmute notificationsក្នុងទូរស័ព្ទដៃ។ ក្រៅពីនេះ អ្នកគួរតែរកកន្លែងអង្គុយធ្វើការឬអង្គុយរៀន ដែលមានផាសុខភាព។ ធ្វើការខ្លះសម្រាកខ្លះកុំឲ្យ តប់ប្រមល់នាំតែបង្អាក់ដល់ផលិតភាពការងារវិញ។
ពាក្យផ្ដាំផ្ញើចុងក្រោយ មើលៗផង ល្មមឈប់ចាំតិចទៀត ឈប់ procrastinate ខ្លះទៅ ការងារសល់ច្រើនណាស់!
Click here to read more: 15 working from home tips for productivity and wellbeing