បច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាចេះតែបោះជំហានទៅមុខឥតឈប់ ម្ចាស់អាជីវកម្មជាច្រើនងាកមកចាប់អារម្មណ៍លើទីផ្សារឌីជីថល (Digital Marketing) ឬការធ្វើទីផ្សារតាមប្រព័ន្ធអនឡាញ ដូចជាការផ្សព្វផ្សាយ ចែករំលែកតាមប្រព័ន្ធទូរគមនាគមន៍ បណ្ដាញសង្គម វេបសាយ ។ល។ ស្របពេលដែលសន្ទុះនៃការប្រើប្រាស់អុីនធឺណេត និងបណ្ដាញសង្គមក៏មានកំណើនជាលំដាប់ផងដែរ។
ណាមួយក្នុងកំឡុងពេលកូវីដ១៩នេះទៀត មនុស្សត្រូវរស់នៅក្នុងបរិបទថ្មី ដោយរក្សាគម្លាត មិនសូវចេញទៅក្រៅទិញអីវ៉ាន់ មិនមានការជួបជុំ និងធ្វើការពីចម្ងាយនៅតាមផ្ទះជាដើម។
ហេតុដូច្នេះ ម្ចាស់អាជីវកម្មដែលមានលទ្ធភាព គួរពិចារណាចាប់ផ្ដើមធ្វើទីផ្សារតាមអនឡាញ ដ្បិតថាវាជាជម្រើសដ៏សក្ដិសមមួយនិងមានភាពទូលំទូលាយ ដើម្បីជម្រុញដល់ការលក់ ជាពិសេសដើម្បីបត់បែនទៅតាមបរិបទរស់នៅបែបថ្មីរបស់អតិថិជនក្នុងសម័យកាលកូវីដនេះតែម្ដង។
ក្រៅពីនេះ វានៅមានហេតុផលសំខាន់ៗជាច្រើនដែលអ្នកគួរធ្វើទីផ្សារតាមអនឡាញគឺ៖
- ដើម្បីឲ្យការផ្សព្វផ្សាយកាន់តែមានប្រសិទ្ធិភាព និងឲ្យគេស្គាល់បានកាន់តែច្រើនជាងមុន
- សក្ដានុពលអាចពង្រីកទីផ្សារបានធំជាងមុន
- ការផ្សព្វផ្សាយបានទៅដល់អតិថិជនគោលដៅ
- រក្សានិងបង្កើនទំនាក់ទំនងល្អជាមួយអតិថិជន
- ផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកអាជីវកម្មរបស់អ្នកតាមអុីនធឺណេត។
មែនទែនទៅ អាជីវកម្មមួយអាចជោគជ័យ រីកចម្រើនក៏អាស្រ័យលើគុណភាព សេវាកម្ម និងត្រូវការយុទ្ធសាស្រ្តទីផ្សារខ្លាំង។
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការធ្វើទីផ្សារតាមអនឡាញ??
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ផ្សារអនឡាញអន្តរជាតិដែលពេញនិយមនៅប្រទេសយើង