មួយរយៈក្រោយនេះឃើញមានសិក្ខាសាលាវគ្គជោគជ័យក្លាយជាអ្នកមានដោយមិនបាច់ចូលសាលាជាច្រើនរីកឲ្យដូចផ្សិត។ ហើយអ្នកទាំងអស់គ្នាប្រហែលជាបានឃើញហើយ ថាមានការជជែកវែកញែកបកស្រាយក្នុងបណ្តាញសង្គមជាច្រើន ដោយមានសំណួរចោទឡើងថាតើការដែលចូលរួមវគ្គជោគជ័យទាំងអស់នោះ អាចធានាបានថា អ្នកនឹងក្លាយជាបុគ្គលជោគជ័យដូចអ្វីដែលគេបានផ្សព្វផ្សាយនោះដែរឬទេ?
តាមពិតទៅបើគិតឲ្យស្រួលទៅឲ្យតែពាក្យថារៀនគឺមិនមែនជារឿងអាក្រក់នោះទេ។ អ្វីដែលសំខាន់នោះថាអ្វីដែលគេបង្រៀន នោះវាអាចឲ្យ យើងយកមកអនុវត្តបាននៅ ក្នុងជីវិតពិតដែរ ឬទេ? យើងត្រូវគិតថាទម្រាំបានជោគជ័យក្នុងជីវិត និងមានទ្រព្យជាប់ខ្លួនគឺទាមទារឲ្យយើងឆ្លងកាត់នូវរឿងជាច្រើនគួបផ្សំជាមួយកត្តាផ្សំជាច្រើន ផ្សេងទៀត។ ថ្ងៃនេះអេដមីននឹងចែករំលែកនូវកត្តាផ្សំមួយចំនួននោះ៖
ជំនាញរឹង ឬក៏ជំនាញបច្ចេកទេស( Hard skill )
ជំនាញបច្ចេកទេស នេះគឺជាជំនាញមួយដែលមានសារសំខាន់ខ្លាំងមុននឹងអ្នកសម្រេចចូលធ្វើការ ឬបើកអាជីវកម្ម ។ ឧទាហរណ៍ថាអ្នកចង់ធ្វើការក្នុងវិស័យធនាគារ កន្លែងដែលអ្នកនឹង apply គេនឹងសួរអ្នកអំពីពីកម្រិតវប្បធម៌ និងជំនាញបច្ចេកទេសរបស់អ្នក។ ក្នុងករណីនេះ ប្រសិនបើអ្នកពុំមានជំនាញបច្ចេកទេសដែលទាក់ទងនឹងតួនាទីដែលអ្នកបាន apply នោះ ភាគរយតិចណាស់ដែលអ្នកនឹងជាប់ ព្រោះថាខាងធនធានមនុសុ្ស ឬក៏HR គេរើសតែអ្នកណាដែលមានជំនាញដែលទាក់ទងទៅ នឹងតួនាទី ដែលគេបាន apply មកនោះទេ។ បើនិយាយពីជំនួញ អ្នកត្រូវមានជំនាញបច្ចេកទេសឲ្យសមស្របជាមួយនឹងជំនួញជាមុនសិន ដើម្បីឲ្យអ្វីដែលអ្នកបានធ្វើវាអាចប្រព្រឹត្តទៅ និងដំណើរការបានយ៉ាងរលូន។
ជំនាញទន់ (Soft skill)
ដូចទៅនឹងជំនាញបច្ចេកទេស ឬក៏ជំនាញរឹងដែល ជំនាញទន់ក៏មានសារសំខាន់ផងដែរ។ បុគ្គលម្នាក់ៗត្រូវតែជាមនុស្សដែលមានជំនាញទន់ច្បាស់លាស់គួបផ្សំជាមួយនឹងការចេះប្រាស្រ័យទាក់ទងបុគ្គល ដោយជំនាញទន់នេះរួមមានដូចជា ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ការចេះបែកចែកអារម្មណ៍ផ្ទាល់ខ្លួនជាមួយនឹងការងារ ការចេះរៀបចំពេលវេលាជាដើម។ និយាយទៅ ចំណុចនេះបញ្ជាក់ឲ្យឃើញថា បើទោះបីជាមនុស្សពោរពេញទៅដោយបទពិសោធន៍ និងជំនាញបច្ចេកទេសយូរឆ្នាំយ៉ាងណាក៏ដោយ ប្រសិនបើអ្នកពុំមានជំនាញទន់នេះ ការងារនិងជំនួញរបស់ពួកគេក៏មិនអាចប្រព្រឹត្តបានដោយរលូននោះដែរ។
ពេលវេលា
ពេលវេលារបស់មនុស្សម្នាក់ៗសុទ្ធតែមានភាពខុសៗគ្នាទាំងអស់ ដូចតែជីវិតការងារ និងជំនួញជាដើម។ ពេលខ្លះ មានមនុស្សមួយចំនួនមានអាយុត្រឹមតែ២០ឆ្នាំ ប៉ុន្តែពួកគេមានជំនួញផ្ទាល់ខ្លួនដែលមានចំណូលច្រើនសន្ធឹក។ រីឯអ្នកខ្លះទៀតទាល់តែអាយុខ្ទង់៤០ ឬក៏ក្បាល៥០ទើបមានជំនួញមួយដែលភាពជោគជ័យ។ ដោយសារតែមានភាពខុសគ្នាទៅតាមមនុស្សម្នាក់ៗ អាយុ និងពេលវេលាមិនអាចកំណត់ភាពជោគជ័យរបស់មនុស្សម្នាក់ៗបានទេ។ ដូច្នេះនៅពេលដែលគ្រូជោគជ័យទាំងអស់នោះ ចែករំលែកមេរៀនរបស់ពួកគេដូចជា ឲ្យចាប់ផ្តើមរកសុីពីក្មេងទៅ ដោយមិនចាំបាច់ចូលសាលា គឺហាក់មានភាពសុីមេ៉ទី្រគ្នាជាមួយនឹងជីវិតជាក់ស្តែង។
និយាយរួមអ្នកត្រូវគិតថាភាពជោគជ័យដែលទាក់ទងទៅនឹងការងារ និងជំនួញផ្ទាល់ខ្លួន គឺមិនមែនកើតឡើងត្រឹមតែមួយសប្តាហ៍ ឬក៏មួយប៉ព្រិចភ្នែកនោះទេ។ ទម្រាំតែមានធនធាន ឬក៏ជំនួញមានដំណើរការទៅរលូន គឺត្រូវជួបរឿងជាច្រើនមានទាំងល្អ និងអាក្រក់។ ហើយក៏គ្មានបុគ្គលណាដែលមិនចូលសាលាទាល់តែសោះ ហើយក្លាយទៅ ជាបុគ្គលជោគជ័យនោះដែរ។ អេដមីនមិនបានហាមឃាត់មិនឲ្យចូលរួមសិក្ខាសាលាបែបនេះទេ ហើយក៏មិនបានថាវគ្គទាំងអស់នេះសុទ្ធតែអាក្រក់នោះឡើយ គ្រាន់តែថាចំណុចដែលបានរៀបរាប់ខាងលើគឺជាកត្តាផ្សំដែលធ្វើឲ្យយើងទទួលបានភាពជោគជ័យក្នុងជីវិត៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែម: ការងារចំនួន ៤ ដែលពេញនិយមខ្លាំងសម្រាប់ឆ្នាំ២០២១