ចង់ដើរលេងសៀមរាបតែ លុយមានកម្រិត? ធ្វើម៉េចទៅ🥺
កុំភ័យថ្ងៃនេះអេដមីននឹងចែករំលែកពីគន្លឹះ ដើរលេងនៅសៀមរាបមួយចូលឆ្នាំ២យប់ ដោយចំណាយត្រឹមតែ៤០ម៉ឺនរៀល ឬ១០០ដុល្លារតែប៉ុណ្ណោះ
ថ្លៃធ្វើដំណើរ
អេដមីនណែនាំឲ្យទិញសំបុត្រឡាន ទៅដល់នោះជួលម៉ូតូគេជិះទៅ តែកុំភ្លេចយកលិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណទៅផង ទុកសម្រាប់ជួលម៉ូតូ។ ម៉ូតូមួយជិះ២នាក់ទៅជួយចេញគ្នាថ្លៃសាំង និងថ្លៃជួល៕
ថ្លៃកន្លែងស្នាក់
បើចង់អស់លុយតិចគួរតែកក់កន្លែងស្នាក់នៅតាម Booking.com ឬក៏ Airbnb ដោយអាចនឹងរកកន្លែងថោកៗបានច្រើន ព្រោះបុណ្យទានចឹងកន្លែងខ្លះគេមានប្រម៉ូសិនបញ្ចុះតម្លៃ៕
ថ្លៃម្ហូបអាហារ
យើងទៅដើរលេងចឹង គួរហូបអាហាររបៀបអ្នកស្រុកនៅទីនោះផ្ទាល់ អស់លុយតិច ហើយចាយឲ្យត្បិតត្បៀតផង ព្រោះយើងមាន budget ត្រឹមត្រូវ កុំចាយឲ្យហួស៕
Click here to know more : ចូលចិត្តជីវិត Enjoy តែកុំភ្លេចថា…