យើងរាល់គ្នាមិនអាចរស់នៅដោយគ្មានផែនការថែទាំសុខភាពឡើយ ជាពិសេសគឺផែនការផ្នែកហិរញ្ញវត្ថុសម្រាប់សុខភាពតែម្ដង ព្រោះថាបើក្នុងករណីមានបញ្ហា ហើយត្រូវការចំណាយបន្ទាន់ យើងនឹងរួចស្រាលពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុមួយផ្នែកធំ។
ដើម្បីអាចបង្កើតផែនការហិរញ្ញវត្ថុសម្រាប់ការថែទាំសុខភាពបាន អ្នកត្រូវយកចិត្តទុកដាក់ទៅលើសុខភាពហិរញ្ញវត្ថុរបស់អ្នកផងដែរដោយរួមមាន៖
- កំណត់គោលដៅហិរញ្ញវត្ថុ
- កំណត់ការចាយវាយ
- មានកញ្ចប់ទឹកប្រាក់សម្រាប់បញ្ហាបន្ទាន់
- មានការការពារផ្នែកហិរញ្ញវត្ថុ
- មានផែនការចំណាយសម្រាប់ការពិនិត្យសុខភាព និងមើលថែសុខភាព ។ល។
បន្ទាប់ពីមានផែនការហិរញ្ញវត្ថុសម្រាប់ការថែទាំសុខភាពហើយ អ្នកក៏គប្បីត្រូវថែទាំសុខភាពជាប្រចាំផងដែរ ដោយរួមមាន៖
- ទៅពិនិត្យសុខភាពទៀងទាត់
- មានទម្លាប់ហាត់ប្រាណ
- ពិសាទឹកឲ្យបាន ២លីត្រក្នុងមួយថ្ងៃ
- គេងឲ្យបានគ្រប់គ្រាន់
- និងកាត់បន្ថយឬលុបចោលទម្លាប់មិនល្អមួយចំនួន ដូចជាការបរិភោគអាហារមិនទៀងទាត់ ចូលគេងយប់ជ្រៅ ឬពិសារគ្រឿងស្រវឹងច្រើនជាដើម។
ជាចុងក្រោយ កុំភ្លេចមើលថែសុខភាពខ្លួនឯងផងណា៎!!
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន