ក្រោយពេលរៀនចប់ថ្នាក់ឧត្ដមសិក្សា ក៏ឈានចូលដល់ពេលស្វែងរកការងារ ហើយពិតណាស់និស្សិតមួយចំនួនធំប្រាកដជាពិបាកក្នុងការសម្រេចចិត្តជ្រើសរើសកន្លែងធ្វើការលើកដំបូង។
ក្រុមហ៊ុនធំ?
=> ជាស្ថាប័នដែលបង្កើតឡើងក្នុងទ្រង់ទ្រាយធំដោយមនុស្សម្នាក់ ឬមានម្ចាស់ភាគហ៊ុនច្រើនដែលមាន ធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តច្រើន ដើម្បីអនុវត្តសកម្មភាពឧស្សាហកម្មពាណិជ្ជកម្ម ឬសេវាកម្ម។
Startup?
ដោយឡែក Startup គឺសំដៅដល់ក្រុមហ៊ុនខ្នាតតូចដែលទើបបង្កើតថ្មី ឬទើបចាប់ផ្ដើមជំហានដំបូងក្នុងប្រតិបត្តិការអាជីវកម្ម។ Startup អាចបង្កើតឡើងដោយសហគ្រិនម្នាក់ ឬច្រើននាក់ក្នុងគោលបំណងបង្កើតផលិតផល សេវាកម្ម ថ្មីប្លែកនៅក្នុងទីផ្សារ។
បើសិនជាសួរថាមួយណាប្រសើរជាង គឺមិនមានចម្លើយដែលអាចឆ្លើយថាមួយណាជាជម្រើសល្អជាងសម្រាប់រឿងនេះទេ។
ដោយអាស្រ័យលើទស្សនវិស័យ អាទិភាព គោលដៅ និងសេចក្តីប្រាថ្នារបស់អ្នកផងដែរ ព្រោះមិនថាក្រុមហ៊ុនតូច ឬធំ សុទ្ធតែមាននូវគុណសម្បត្តិ និងគុណវិបត្តិដូចៗគ្នា៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន