បើសិនវិបត្តិសេដ្ឋកិច្ចបែរជាកើតឡើងម្ដងទៀតដោយហេតុដើមចមណាមួយ តើយើងគួរធ្វើអ្វី ឬមិនគួរធ្វើអ្វីខ្លះ?
ក្នុងអំឡុងឆ្នាំ ២០០៨ អ្នកប្រហែលជានៅចាំ ពេលដែលតម្លៃផ្ទះ និងទីផ្សារភាគហ៊ុនចាប់ផ្តើមធ្លាក់ចុះយ៉ាងគំហុកក្នុងប្រវត្តិសាស្រ្តប្រមាណជាង១០០ឆ្នាំចុងក្រោយចាប់ពីឆ្នាំ១៩២៩។
ព្រឹត្តិការណ៍មួយនេះត្រូវបានគេចាត់ទុកថាជាដំណើរដាំក្បាលចុះយ៉ាងធ្ងន់ធ្ងររបស់សេដ្ឋកិច្ច ព្រោះស្ថានភាពសេដ្ឋកិច្ចទាំងមូលពេលនោះចាប់ផ្តើមទន់ខ្សោយអស់រយៈពេលជាច្រើនខែ ដោយលេចចេញនូវផលប៉ះពាល់ជាអវិជ្ជមានមួយចំនួនដូចជា កំណើនអត្រាគ្មានការងារធ្វើ និងការបិទដំណើរការក្រុមហ៊ុនជាដើម។
ការឆ្លងកាត់ដំណាក់កាលវិបត្តិសេដ្ឋកិច្ចពិតជាពិបាកសម្រាប់យើងទាំងអស់គ្នា។ តែអ្វីដែលសំខាន់បំផុតគឺ ពង្រីងស្មារតី កាត់បន្ថយការព្រួយបារម្ភ ហើយផ្តោតអារម្មណ៍ទៅលើកម្រិតចំណូល និងចំណាយរបស់ខ្លួនសាឡើងវិញ ដើម្បីកុំឲ្យមានការសម្រេចចិត្តខុសទៅលើការអនុវត្តនូវផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្នុងគ្រាដ៏លំបាកមួយនេះ៕