ចំណេះដឹងហិរញ្ញវត្ថុអាចថាមិនទាន់ជ្រួតជ្រាបបានគ្រប់គ្នា ដូច្នេះហើយពេលខ្លះមានរឿងនិងជំនឿមួយចំនួនដែលផ្ទុយពីការពិត ដែលគេនិយាយតៗគ្នាទាក់ទងទៅនឹងលុយ។ ថ្ងៃនេះអេដមីននឹងលើកយកនូវជំនឿមួយចំនួនដែលអេដមីនលឺគេនិយាយតៗគ្នាច្រើន។
លុយកាន់តែច្រើន ជីវិតកាន់តែប្រសើរ
អ្នកទាំងអស់គ្នាប្រាកដជាជឿហើយថា ឲ្យតែមានលុយច្រើននោះជីវិតនឹងកាន់តែប្រសើរឡើងជាងមុន។ ប៉ុន្តែអ្នកត្រូវដឹងថា បើទោះបីជាអ្នកមានលុយកាន់តែច្រើនក៏ដោយ ប៉ុន្តែសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយរបស់អ្នកធ្លាក់ដល់សូន្យ នោះជីវិតអ្នកក៏មិនមានភាពប្រសើរនោះដែរ។ វាជាចំណុចសំខាន់មួយដែល ដោយអ្នកមិនគួរខិតខំតែរកលុយតែមួយមុខ និងភ្លេចអ្វីៗជុំវិញខ្លួននោះឡើយ។ ជីវិតយើងមិនទៀងទេ ដូច្នេះហើយអ្នកត្រូវប្រាកដថា សុខភាពហិរញ្ញវត្ថុរបស់អ្នក និងសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តដើរទន្ទឹមគ្នា។
ឲ្យតែបំណុលសុទ្ធតែអាក្រក់
ការដែលជាប់បំណុលមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ពេលខ្លះខ្ចីបុលគេដើម្បីយកទៅធ្វើដើមរកសុី ឬក៏ពង្រីកមុខរបរឲ្យធំជាងមុន។ ប៉ុន្តែប្រសិនបើ អ្នកខ្ចីបំណុល ពុំបានគិតស្វះស្វែងរកវិធីក្នុងការដោះបុលទេ ដោយចេះតែខ្ចីបន្ថែមពីលើបុលចាស់ រហូតដល់វណ្ឌកខ្លួនឯង នោះវានឹងក្លាយជាបំណុលអាក្រក់។
ខ្ចីលុយធនាគារជារឿងដ៏គួរឲ្យអាម៉ាស់
ការដែលខ្ចីធនាគារមិនមែនជារឿងដែលគួរឲ្យអាម៉ាស់នោះទេ ព្រោះនេះជាការសម្រេចចិត្តរបស់អ្នកក្នុងការខ្ចីធនាគារ ហើយគួរតែមិនមែនដែលគួរឲ្យខ្មាស់អៀនឲ្យតែអ្នកមានសមត្ថភាពក្នុងការសងវិញឲ្យតាមពេលវេលា និងគ្រប់ចំនួនដែលគេកំណត់។ ការដែលខ្ចីធនាគារ វាមានសុវត្ថិភាពខ្ពស់គួបផ្សំនឹងការប្រាក់ទាប ដែលអត្ថប្រយោជន៍នឹងត្រូវបានផ្តល់ជូនដល់អ្នកមកខ្ចីអាស្រ័យទៅតាមធនាគារ។ ម្យ៉ាងទៀតការដែលខ្ចីធនាគារ ធនាគារគេនឹងគិតគូរនូវចំនួនដែលគេអាចឲ្យយើងខ្ចីបានឲ្យសមស្របជាមួយនឹងជីវភាពយើងសព្វថ្ងៃ ជាមួយនឹងលក្ខខណ្ឌងាយៗ។
Click to read more about: ជំពាក់លុយគេច្រើនគួរធ្វើដូចម្ដេច?
សន្សំសំចៃគឺគំរិះ
មានមនុស្សជាច្រើនដែលតែងតែយល់ច្រលំចំពោះពាក្យពីរនេះ។ នៅពេលដែលអ្នកចេះសន្សំសំចៃមានន័យថាអ្នកជាមនុស្សចេះទុកដាក់បានល្អ និងយល់ច្បាស់អំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។
លុយដាក់ក្នុងធនាគារដឹងតែសល់
ដោយសារឥលូវបច្ចេកវិទ្យាកាន់តែមានភាពទំនើបជាមុន ការចាយវាយនានាបានចាប់ផ្តើមផ្លាស់ប្តូរពីការចាយសាច់ប្រាក់សុទ្ធទៅជាការប្រើប្រាស់សាច់ប្រាក់នៅក្នុងកុងធនាគារ។ បើសម្រាប់អេដមីនផ្ទាល់មុនបង្កើតកុងធនាគារគិតថា ដាក់លុយក្នុងធនាគារនឹងបានសល់ច្រើន។ ធាតុពិតមិនដូចអ្វីដែលបានគិតសោះ add to cart រហូត ចុងខែមីកំប៉ុង។