Millennials គឺជាក្រុមមនុស្សកើតចន្លោះឆ្នាំ 1980 ទៅ 1996 ។
Millennials បែងចែកជាពីរក្រុម ដែលក្រុមទីមួយមានអាយុពី 24 ដល់ 29 ឆ្នាំ (Gen Y.1) និងមួយក្រុមទៀតអាយុពី 29 ដល់ 39 ឆ្នាំ (Gen Y.2) ។
ដើម្បីគ្រប់គ្រងលុយកាក់ខ្លួនឱ្យបានល្អ Millennials គួរ៖
-
ចាយវាយតាមផែនការ
ផ្ដោតសំខាន់លើតម្រូវការចាំបាច់ជាចម្បង កុំចាយឬ យកគម្រូតាមការចំណាយរបស់អ្នកអាយុចាស់ ឬក្មេងជាង។ ព្រោះស្ថានភាពហិរញ្ញវត្ថុខុសគ្នាលើច្រើនកត្តាដូចជា ចំណូល ចំណាយចាំបាច់ តម្រូវការ ទ្រព្យ និងបំណុលផ្សេងៗ។
ចុចទីនេះដើម្បីស្វែងយល់ពី: ទម្លាប់ចាយវាយរបស់ក្រុម Millennials
- បង្កើនចំណូលបន្ថែម
នៅក្នុងវ័យនេះ អ្នកគួរស្វែងរកចំណូលឲ្យបានលើសពីមួយ ប្រភពដោយស្វែងរកវិធីសាស្រ្ត និងពង្រឹងសមត្ថភាព រកចំណូលបន្ថែមឲ្យបានច្រើន។
- គ្រប់គ្រងបំណុលឲ្យល្អ
គួរព្យាយាមគ្រប់គ្រង និងដោះស្រាយបំណុល ឲ្យបានទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងការជាប់បំណុលវ័ណ្ឌក។ លើសពីនេះវាអាចជួយឲ្យអ្នកដោះបំណុលបានឆាប់រហ័ស ព្រមទាំងអាចកាត់បន្ថយសម្ពាធយ៉ាងច្រើនទៀតផង។
- រៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែង
រៀនសន្សំនិងវិនិយោគ ដើម្បីបង្កើតប្រាក់ចំណូលអកម្មបន្ថែម ព្រមទាំងស្វែងយល់ពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រង និងត្រៀមផែនការសម្រាប់ពេលចូលនិវត្តន៍ផង។
កាក់សេនសូមក្រើនរំលឹកដល់ millennials គ្រប់រូបឱ្យចាប់ផ្ដើមរៀបចំទម្លាប់ចាយវាយរបស់ខ្លួនឲ្យបានល្អពីពេលនេះទៅ មានផែនការចំណូលចំណាយច្បាស់លាស់ ដើម្បីសម្រេចបានសេរីភាពហិរញ្ញវត្ថុនាពេលអនាគត ដ៏ឆាប់ខាងមុខនេះ៕
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើងប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។