ការពារដាច់លុយចុងខែធ្លាប់ហើយ ការពារកុំឱ្យត្រូវមាត់មេក៏ធ្លាប់ ចុះបានការពារហិរញ្ញវត្ថុរបស់ខ្លួនឬនៅ?
ដើម្បីកសាងស្ថិរភាពហិរញ្ញវត្ថុមួយឱ្យរឹងមាំ គេត្រូវការកិច្ចការពារហិរញ្ញវត្ថុនេះហើយ ជារនាំងទប់ទល់នឹងហានិភ័យនានា។ អ្នកដែលមានផែនការហិរញ្ញវត្ថុត្រឹមត្រូវ គឺពួកគេបារម្ភពីអនាគតខ្លួនឯង និងគ្រួសារ ហើយតែងតែពិចារណាលើការការពារហិរញ្ញវត្ថុតាមរយៈមធ្យោបាយផ្សេងៗ រួមមានធានារ៉ាប់រងទៅតាមតម្រូវការ និងលទ្ធភាពរបស់ពួកគេជាដើម។
តើការការពារហិរញ្ញវត្ថុស្ដែងតាមរូបភាពអ្វីខ្លះទៀត? តោះ! មកតាមដានបន្ត។
ការពារពេលបាត់បង់ចំណូល
យើងខំប្រឹងរាល់ថ្ងៃក៏ដោយសារត្រូវការចំណូល មកទប់ទល់ចំណាយ។ ម្ល៉ោះហើយ យើងត្រូវរិះរកគន្លឹះនានា ដើម្បីធានាថា ទោះបីថ្ងៃមួយស្រាប់តែត្រូវបាត់បង់ចំណូល ក៏យើងមិនរងភាពរង្គោះរង្គើឬបញ្ហាចោទដល់ស្ថិរភាពហិរញ្ញវត្ថុផ្ទាល់ខ្លួននោះទេ។
អ្នកគួរតែមានមធ្យោបាយការពារហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្នុងករណីប្រសិនបើអ្នកត្រូវបាត់បង់ចំណូល ដោយ៖
- មានប្រាក់បម្រុងសម្រាប់គ្រាអាសន្ន (emergency fund) ដែលគួរតែអាចទប់ទល់ចំណាយចាំបាច់សម្រាប់រយៈពេលពី៣ខែទៅ៦ខែ ទម្រាំដល់ពេលដែលអ្នករកការងារថ្មីបាន។
- បង្កើតប្រភពចំណូលអកម្ម និងសកម្មបន្ថែម ដូចជាមានការងារក្រៅម៉ោង ចំណូលពីការជួលអចលនទ្រព្យ ឬចូលហ៊ុនរកស៊ីជាដើម។ ដូច្នេះ ទោះបីអ្នកបាត់បង់ប្រាក់ចំណូលសកម្មរាល់ថ្ងៃ ឬចំណូលមួយប្រភព ក៏នៅសល់ប្រភពចំណូលផ្សេងៗទៀតសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃដែរ។
- ក្នុងករណីអ្នកខកខានការងារ ឬរបររកស៊ីជាបណ្ដោះអាសន្ន ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ អ្នកគប្បីមានកញ្ចប់ធានារ៉ាប់រងដែលអាចផ្តល់អត្ថប្រយោជន៍ជាកញ្ចប់សាច់ប្រាក់ ក្នុងរូបភាពប៉ះប៉ូវប្រាក់ចំណូលដើមជូនអ្នកវិញ។ ឧទាហរណ៍ដូចជា មេនូឡាយហ្វ៍ មេឌីខាស ដែលមានអត្ថប្រយោជន៍បន្ថែមជាជំនួយទឹកប្រាក់ពេលលោកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សម្រាប់ព័ត៌មានបន្ថែមអំពី Medicash និងទទួលការប្រឹក្សាដោយឥតគិតថ្លៃ៖ https://www.manulife.com.kh/.../manulife-medicash.html
ត្រៀមលុយទុកព្យាបាលជំងឺធ្ងន់ធ្ងរ
ពាក្យចាស់លោកពោលថា “ការពារប្រសើរជាងព្យាបាល”។ ការព្យាបាលជំងឺធ្ងន់ធ្ងរទាមទារការចំណាយច្រើន ប្រសិនបើមិនបានត្រៀមលុយទុក ពេលបន្ទុកចំណាយកាន់តែធ្ងន់ក អ្នកអាចនឹងជួបការលំបាកច្រើន ។
ជាដំបូន្មាន អ្នកគួរតែ៖
- មានលុយបម្រុង ជាប្រាក់សន្សំ សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
- ទិញធានារ៉ាប់រងអាយុជីវិតដែលមានផ្តល់អត្ថប្រយោជន៍រ៉ាប់រងការចំណាយលើការព្យាបាលជំងឺធ្ងន់ធ្ងរច្រើនស្ថានភាពជំងឺ ឬទៅតាមគម្រោងដែលមានផ្ដល់ជូន។
ការទិញធានារ៉ាប់រងអាយុជីវិតមានសារ:សំខាន់ត្រង់ថាអាចនឹងផ្តល់ជំនួយហិរញ្ញវត្ថុព្យាបាលជំងឺ និងថ្លៃចំណាយផ្សេងៗ ព្រមទាំងដោះបន្ទុកហិរញ្ញវត្ថុមួយចំណែកធំរបស់ក្រុមគ្រួសារទៀតផង។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Manulife បរិបូរណ៍ និងទទួលការប្រឹក្សាដោយឥតគិតថ្លៃ៖ https://www.manulife.com.kh/.../life/manulife-boribo.html
ការពារសុវត្ថិភាពហិរញ្ញវត្ថុគ្រួសារ
ការពារសុវត្ថិភាពហិរញ្ញវត្ថុគ្រួសាររបស់អ្នកដោយទិញធានារ៉ាប់រងអាយុជីវិតដល់ខ្លួនឯង ព្រោះវាអាចជួយការពារហិរញ្ញវត្ថុដល់គ្រួសារអ្នកទាំងមូលក្នុងរយៈពេលកំណត់មួយ ករណីអ្នកមានជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់រហូតពិការភាពទាំងស្រុង ឬមរណភាពជាដើម។
ធានារ៉ាប់រងអាយុជីវិត ធានាដល់ផ្នែកហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារ។ មានន័យថា បើសិនអ្នកជាជំហរផ្គត់ផ្គង់គ្រួសារ នោះគ្រួសារអ្នកនឹងមិនជួបវិបត្តិហិរញ្ញវត្ថុឡើយ ទោះបីជាអវត្តមានអ្នកក៏ដោយ។
ស្របពេលដែលយើងបារម្ភ និងថែរក្សាសុខភាព អាយុជីវិត យើងក៏មិនគួរមើលរំលងការការពារហិរញ្ញវត្ថុផងដែរ ដើម្បីសុខុមាលភាពផ្លូវកាយនិង ផ្លូវចិត្តរបស់ខ្លួនឯង ព្រមទាំងមនុស្សជាទីស្រឡាញ់៕ 💚
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងអនាគតគ្រួសារខ្ញុំ និងទទួលការប្រឹក្សាដោយឥតគិតថ្លៃ៖ https://www.manulife.com.kh/.../manulife-family-protector...
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន