មាននរណាខ្លះធ្លាប់បានពិភាក្សាជាមួយមិត្តភក្ដិជិតដិត ពីការបើកហាងកាហ្វេដោយដាក់ទុនជាមួយគ្នា? ចំណេញរួមគ្នា ហើយមិត្តភាពកាន់តែរឹងមាំ។ រីឯអ្នកមួយចំនួនទៀតចង់បង្កើតអាជីវកម្មកាហ្វេម្នាក់ឯង ព្រោះពួកគេគិតថាវាងាយស្រួល ចង់ធ្វើអ្វីសម្រេចចិត្តខ្លួនឯងភ្លាមៗ។
បើកម្នាក់ឯងក្ដី ឬចូលហ៊ុនគ្នាក្ដី សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។
បើកម្នាក់ឯង
🔹 មានឯករាជ្យភាព
🔹 តម្រូវការផ្នែកច្បាប់តិចតួច
🔹 ទទួលបានលុយចំណេញ និងត្រូវរ៉ាប់រងពេលខាត
🔹 ខ្វះនិរន្តរភាព
🔹 បញ្ចេញគំនិតម្នាក់ឯង
🔹 ធនធានមានកំណត់
🔹 រ៉ាប់រងបំណុលម្នាក់ឯង
ចូលហ៊ុនគ្នា
🔸 ត្រូវពិភាក្សាគ្នាគ្រប់កិច្ចការ
🔸 ត្រូវមានកិច្ចព្រមព្រៀងច្បាស់លាស់
🔸 ទទួលប្រាក់ចំណេញ និងការខាតបង់ស្មើៗគ្នា
🔸 មានស្ថិរភាពជាង
🔸 មានគំនិតកាន់តែច្រើន
🔸 បង្កើនធនធាន ពេលមានដៃគូចូលថ្មី
🔸 បំណុលត្រូវទទួលខុសត្រូវរួមគ្នា
បន្ទាប់ពីបានអានហើយ អាចប្រាប់អេដមីនបានទេថា តើប្រិយមិត្តចង់បើកម្នាក់ឯង ឬចូលទុនជាមួយពួកម៉ាក ឬមនុស្សជិតស្និទ្ធ? ☕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ GBS - Gourmet Beverage Solutions
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន