ជីវិតប្ដីប្រពន្ធខុសពីជីវិតនៅលីវ។ កាលនៅម្នាក់ឯង ដើរមួយពេលគិតមួយពេលក៏មិនជាបញ្ហា! តែពេលមកចាប់ដៃគ្នាកសាងជីវិតគ្រួសារ បើមិនបានត្រៀមផែនការជីវិតគូឲ្យបានត្រឹមត្រូវទេ អាចនឹងជួបបញ្ហាដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍មិនសូវរឹងមាំ។
ដូចនេះ គូស្វាមីភរិយាថ្មីគួរតែមានផែនការ ៣ ខាងក្រោម ដើម្បីរៀបចំជីវិតគ្រួសារឱ្យកាន់តែល្អប្រសើរ។ ផែនការទាំង ៣នេះមានអ្វីខ្លះ? 🧐 អានបន្តទាំងអស់គ្នា!
ផែនការសម្រាប់ជីវភាពកាន់តែប្រសើរ
ជួនកាលអ្នកអាចគិតថា ទ្រព្យធនជាវត្ថុក្រៅខ្លួន មិនសំខាន់ស្មើនឹងទឹកចិត្តស្មោះត្រង់រវាងប្ដីប្រពន្ធ តែលុយកាក់ក៏ជាកត្តានាំឲ្យប្ដីប្រពន្ធរមែងមានទំនាស់ បង្កជាបញ្ហារកាំរកូសក្នុងជីវិតដៃគូ។ ពេលរៀបការហើយ គូស្វាមីភរិយាភាគច្រើនតែងតែចង់រស់នៅមានផ្ទះ មានឡាន ទ្រព្យសម្បត្តិដែលជារបស់ខ្លួនឯងទុកជាកេរ្ដិ៍ទៅថ្ងៃមុខ។ ហេតុនេះ អ្នកអាចរៀបចំផែនការសម្រាប់ជីវភាពកាន់តែប្រសើរដូចជា កំណត់គោលដៅសន្សំរយៈពេលវែង បើកគណនីសន្សំរួមគ្នា ការចាយវាយច្បាស់លាស់ ចៀសជាងបំណុលអាក្រក់ និងមានគម្រោងវិនិយោគ។ល។
ផែនការសម្រាប់ថែទាំសុខភាព
សុខភាពគឺជាទ្រព្យប្រចាំកាយដែលមិនអាចបាត់បង់បាន។ ផែនការសម្រាប់ថែទាំសុខភាពគប្បីរួមបញ្ចូលដូចជាទម្លាប់នៃការរស់នៅល្អ អនុវត្តរបបអារហារត្រឹមត្រូវនិងសម្រាកគ្រប់គ្រាន់ ការធ្វើលំហាត់ប្រាណទៀងទាត់ រួមទាំងបន្ថែមដោយការពិនិត្យសុខភាពយ៉ាងតិច១ដងទៅ២ដងក្នុងមួយឆ្នាំផង។
ម៉្យាងទៀត គូស្វាមីភរិយាក៏អាចរៀបផែនការសម្រាប់ការថែទាំសុខភាពតាមរយៈការបង្កើតកញ្ចប់ថវិការ emergency fund ឬទិញសេវាធានារ៉ាប់រងជាដើម ឧទាហរណ៍ដូចជា
👉គម្រោងសុខភាព Manulife បរិបូរណ៍ (https://www.manulife.com.kh/…/life/manulife-boribo.html )
👉អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (https://www.manulife.com.kh/…/manulife-critical-illness… )
👉អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា (https://www.manulife.com.kh/…/manulife-child-protection… )
👉អត្ថប្រយោជន៍ប្រចាំថ្ងៃសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ (https://www.manulife.com.kh/…/manulife-medicash.html )
ផែនការសម្រាប់ អនាគតការសិក្សារបស់កូន
ពេលអ្នកសម្រេចចិត្តចង់បានកូន មានរឿងច្រើនដែលត្រូវពិចារណាដូចជា ការចិញ្ចឹមបីបាច់ថែរក្សាកូន ផ្គត់ផ្គង់ចំណីអាហារ សម្លៀកបំពាក់ ការទូន្មានប្រៀនប្រដៅ និងសំខាន់បំផុតនោះគឺ ផែនការសម្រាប់អនាគតការសិក្សារបស់ពួកគេ។ ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់ពួកគេឲ្យបានរៀនចប់ចុងចប់ដើម ឪពុកម្ដាយអាចត្រៀមជាកញ្ចប់ប្រាក់សន្សំ ឬផែនការហិរញ្ញវត្ថុមួយដែលអាចធានាដល់ការសិក្សារបស់បុត្រធីតារបស់លោកអ្នក។ ជាមួយគម្រោងសន្សំ «អនាគតរបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍» កូនរបស់អ្នកនឹងត្រូវបានធានានូវការការពារជាមួយកញ្ចប់ទឹកប្រាក់ធានា ១០០% សម្រាប់ការសិក្សាររបស់គេ ទោះបីមានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើងចំពោះអ្នកក៏ដោយ ។
កាក់សេន សង្ឃឹមថាការរៀបចំផែនការធំៗទាំង៣ដូចបានលើកឡើងខាងលើនេះ នឹងជួយឲ្យគូស្វាមីភរិយាថ្មីអាចកសាងជីវិតគ្រួសារថ្មីប្រកបដោយសុភមង្គល សុខភាពល្អ សុវត្ថិភាពហិរញ្ញវត្ថុ និងការការពារដល់បុត្រធីតា ដែលសមស្របទៅតាមតម្រូវការជីវិតគ្រួសាររបស់អ្នក៕
សម្រាប់ព័ត៌មានបន្ថែមពីគម្រោង អនាគតការសិក្សារបស់កូនខ្ញុំជាមួយ Manulife សូមទាក់ទងទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនធានារ៉ាប់រង Manulife Cambodia
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន