អេដមីនជឿថាគ្រប់គ្នាសុទ្ធតែមានគណនីធនាគារជាប្រាក់ដុល្លារ តែមានប៉ុន្មាននាក់ដែលមានគណនីជាប្រាក់រៀល?
ការប្រេីប្រាស់ប្រាក់រៀល ទាំងលេីប្រព័ន្ធឌីជីថល ឬមិនឌីជីថលក្តី គ្មានអីពិបាកទេ។ ការពិតទៅ វាមិនត្រឹមតែផ្តល់ផលចំណេញ ហើយថែមទាំងមានសារសំខាន់ជាច្រេីនទៀតផង។ ម្យ៉ាង ការបេីកគណនីជាប្រាក់រៀលសព្វថ្ងៃមានភាពងាយស្រួលណាស់ លឿនរហ័ស ដោយមិនចាំបាច់ទៅធនាគារផ្ទាល់ក៏បាន និងមិនខាតលើអត្រាប្ដូរប្រាក់ទៀត។ មិនតែប៉ុណ្ណោះ អ្នកថែមទាំងអាចចាយវាយឬ ទូទាត់លុយខ្មែរតាមតែទូរស័ព្ទដៃបានគ្រប់ពេលវេលា។
ចង់ដឹងអត់ថា គេបើកគណនីដោយមិនចាំបាច់ទៅធនាគាររបៀបណា សូមអានបន្តទាំងអស់គ្នា!
ការប្រេីប្រាស់លុយរៀល មិនត្រឹមតែជួយលេីកតម្កេីងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ថែមទាំងជួយជម្រុញសេដ្ឋកិច្ចជាតិទៀតផង។ ក្រៅពីបង្កេីនតម្លៃហាងឆេងលុយរៀល ការចាយលុយរៀលនឹងជួយកាត់បន្ថយការខាតបង់លេីអត្រាប្តូរប្រាក់ជាមួយនឹងលុយដុល្លារទៀត។
ការលើកស្ទួយរូបិយប័ណ្ណជាតិខ្មែរ គឺចាប់ផ្ដើមពីយើងម្នាក់ៗ ដោយការរួមគ្នាប្រើប្រាស់ប្រាក់រៀល និងធ្វើឲ្យប្រាក់រៀលកាន់តែមានស្ថេរភាព។
មានគណនីជាលុយខ្មែរស្រួលដាក់-ដក និងស្រួលចាយ
សព្វថ្ងៃ ងាកទៅណាក៏គេទទួល ABA ដែរ! មានគណនីជាប្រាក់រៀល អ្នកអាចទូទាត់គ្រប់យ៉ាងជាមួយប្រាក់រៀល មិនថាបង់ ទឹក ភ្លើង សំរាមបានកាន់តែងាយស្រួល! មិនខាតថ្លៃកន្ទុយដូចពេលចាយលុយដុល្លារនៅពេលគេគិតលុយរៀលសោះ។ បើមើលស្ទើរតែគ្រប់ហាងទំនិញ និងអ្នកលក់ដូរតាមផ្លូវ តាមផ្សារនានាវិញ នរណាៗក៏សុទ្ធតែមានទទួលទូទាត់ប្រាក់តាមការស្កេន QR កូដដែរ។ អ៊ីចឹង បើមានគណនីជាប្រាក់រៀលមួយ ទោះបីមិនមានលុយខ្មែរតាមខ្លួន ក៏នៅតែចាយបានតាមទូរស័ព្ទ។
ចុះធ្វើម៉េច បើចង់បើកគណនីថ្មីជាលុយរៀល?
សម័យនេះហើយ មានអីពិបាក? មិនបាច់ទៅដល់ធនាគារ មានតែទូរស័ព្ទដៃ និងអ៊ីនធឺណិត នៅកន្លែងណាក៏អាចបើកគណនីជាប្រាក់រៀលបានយ៉ាងស្រួល ដោយគ្រាន់តែ៖
- បើកកម្មវិធីទូរសព្ទដៃ ABA Mobile
- ចុចលើប៊ូតុង បើកគណនីថ្មី
- ជ្រើសរើស គណនីសន្សំ
- រើសយករូបិយប័ណ្ណជា KHR (ខ្មែររៀល)
- ជ្រើសរើសគណនីប្រភពជាការស្រេច។
ប្រសិនបើអ្នកជាអតិថិជនថ្មី អ្នកគ្រាន់តែដោនឡូតកម្មវិធី ABA Mobile រួចធ្វើតាមការណែនាំរបស់កម្មវិធី មិនថានៅកន្លែងណាពេលណាឡើង!
មិនទាន់មាន ABA Mobile មែនទេ? ដោនឡូតឥឡូវនេះ ហើយបើកគណនី ABA ដំបូងរបស់អ្នកឥតគិតថ្លៃ៖ aba.onelink.me/oRF8/IA
* នាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការគាំទ្រដោយ ABA Bank
ចុចទីនេះដេីម្បី យល់ពី ៥ វិធីសន្សំលុយ
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន