សារមន្ទីរ ស.ស.រ រឺ សារមន្ទីរព្រះស្រីឦសានវរ្ម័ន ជាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៃកម្ពុជា។ សារមន្ទីរ ស.ស.រ ជាសារមន្ទីរជាតិថ្មីជាងគេ និងជាសារមន្ទីររូបិយវត្ថុមុនគេបង្អស់នៅកម្ពុជា ដែលចាប់ផ្តេីមដំណេីរការកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ មក។ សារមន្ទីរនេះយកឈ្មោះ តាមព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម ឦសានវរ្ម័ន ដែលទ្រង់ត្រូវបានចាត់ទុក ជាព្រះមហាក្សត្រខ្មែរដែលបានបង្កេីតកាក់មាសដំបូងគេ ក្នុងប្រវត្តិសាស្រ្តកម្ពុជា។
សារមន្ទីរ ស.ស.រ មានទីតាំងស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ ដែលដើមឡេីយអាគារនៃសារមន្ទីរនេះ ជាអាគារសាលាក្រុងភ្នំពេញក្នុងឆ្នាំ១៩០៨ ដែលមានរចនាបទសម័យបារាំង ហេីយធ្លាប់មានសភាពទ្រុឌទ្រោម មុននឹងប្រែក្លាយទៅជាសារមន្ទីរលុយ ស.ស.រ។ សារមន្ទីរ ស.ស.រ មានដាក់តាំងនូវពិពរណ៍ និងផ្ទាំងបង្ហាញផ្សេងៗ ស្តីអំពីហេតុការណ៍ និងប្រវត្តិសេដ្ឋកិច្ច រូបិយវត្ថុខ្មែរ ចាប់តាំងពីសម័យនគរភ្នំ រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីការរចនាសំណង់អាគារថ្មី សារមន្ទីរនេះក៏មានបំពាក់នូវសម្ភារទំនេីប ដេីម្បីជាជំនួយក្នុងការតាំងបង្ហាញដល់សាធារណជនអោយយល់ដឹងកាន់តែច្បាស់ អំពីប្រវត្តិនៃទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និងនយោបាយ។
តើអ្នកធ្លាប់បានទៅទស្សនា សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ហើយរឺនៅ?