វិស័យអចលនទ្រព្យ ដ្បិតអាចបានផលចំណេញច្រើនគួរសម តែក៏មានហានិភ័យដើរទន្ទឹមគ្នាផងដែរ។ ហេតុដូចនេះ មុនពេលសម្រេចចិត្តវិនិយោគ ទៅលើប្រភេទអចលនទ្រព្យណាមួយដូចជាដីធ្លី ឬផ្ទះសម្បែង អ្នកគួរពិចារណាចំណុចទាំង៦ខាងក្រោមនេះ៖
1. គោលបំណង៖
ជាធម្មតាវិនិយោគិនតែងតែមានភាពច្បាស់លាស់ទៅលើគោលបំណងនៃការវិនិយោគ។ ក្នុងការកំណត់ប្រភេទនៃគោលបំណងនោះរួមមានទាំង ការទិញសម្រាប់រស់នៅ ទុកជួល និងទុកសម្រាប់លក់ (រយៈពេលយូរ និងខ្លី) ដើម្បីទទួលបានផលចំណេញ។
2. ដើមទុន៖
ដឹងពីលទ្ធភាពដែលខ្លួនអាចចាយលើការវិនិយោគ ទាំងទំហំ និងប្រភពដើមទុន ជាលុយសន្សំផ្ទាល់ខ្លួន ឬប្រាក់កម្ចី ឬត្រូវប្រមូលបានមកពីឲ្យបានច្បាស់។ ជំហានបឋមនេះ គឺដើម្បីងាយស្រួលកំណត់នូវជម្រើសនៃការវិនិយោគរបស់អ្នក ថាលទ្ធភាពដែលអ្នកអាចវិនិយោគនេះ សក្ដិសមទៅនឹងអចលនទ្រព្យប្រភេទណា ទំហំប៉ុណ្ណា និងកត្តាមួយចំនួនទៀតដូចខាងក្រោម។
Click here to read more about: How to Invest in Real Estate Rentals
3. តម្លៃទីផ្សារ៖
ការសិក្សាស្វែងយល់ និងប៉ាន់ប្រមាណពីរបត់នៃទីផ្សារ ពិតជាចាំបាច់ មិនអាចរំលង សម្រាប់អ្នកចង់វិនិយោគ ក្នុងវិស័យអចលនទ្រព្យ។ អ្នកត្រូវពិចារណាលើស្ថានភាព សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាប្រៀបធៀបតម្លៃជាមួយអចលនទ្រព្យដទៃនៅក្នុងតំបន់នោះ ( ឧទាហរណ៍ ប្រៀបធៀបតម្លៃដីក្នុងមួយ ម៉ែត្រការ៉េ)។ ស្របគ្នានេះអ្នកក៏គួរគិតទុកនូវយុទ្ធសាស្ត្រ និងរៀនចេះវិភាគ តាមដានបម្រែបម្រួលតម្លៃនៃ អចលនទ្រព្យផង។
4. សំណង់៖
សម្រាប់អចលនទ្រព្យមានសំណង់ ជាផ្ទះ ឬអគារ អ្នកមើលទៅលើគុណភាពសំណង់ ជាសំណង់ចាស់ឬថ្មី ហើយរឹងមាំដែរទេ ដើម្បីជៀសវាងទិញរួចខាតលុយ ប្រសិនបើសំណង់នោះអាចជះផលប៉ះពាល់ដល់ការរស់នៅ ឬការដាក់លក់បន្ត។ល។
5. ទីតាំងភូមិសាស្រ្ត៖
មិនថាផ្ទះ វីឡា អាផាតមិន ឬដីធ្លី ទីតាំងភូមិសាស្ត្ររបស់វា តែងមានទំនាក់ទំនងទៅនឹងតម្លៃនៃអចលនទ្រព្យនោះ។ អ្នកគួរមើលថា ទីកន្លែងនោះជាទីប្រជុំជនទេ ហើយវា
សមប្រកបទៅតាមអ្វីដែលអ្នកចង់បានដែរទេ។ ក្រៅពីនេះអ្នកគួរមើលលើបណ្ដាញគមនាគមន៍ ថាតើកន្លែងនោះជាផ្លូវធំឬផ្លូវលំ មានទឹក និងមានអគ្គិសនីទៅដល់ហើយឬនៅ។ កត្តាទាំងនេះវាបង្ហាញពីភាពងាយស្រួលសម្រាប់ការស់នៅ និង អាចកំណត់លទ្ធភាពទទួលបានផលចំណេញពីការវិនិយោគនោះ។
6. សក្ដានុពលនៃតំបន់៖
វិនិយោគិនគួរតាមដានគម្រោងអភិវឌ្ឍជុំវិញតំបន់ផ្សេងៗ រួមមានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្សារទំនើប ក្រុងរណប ព្រលានយន្តហោះជាដើម។ ដោយសារកត្តាទាំងនេះនឹងជះឥទ្ធិពលទៅលើតម្លៃអាចធ្វើឲ្យដីឡើងថ្លៃ និងសក្ដានុពលក្នុងការវិនិយោគនាថ្ងៃអនាគត។
ទាំងការវិនិយោគលើវិស័យអចលនទ្រព្យ ឬវិស័យផ្សេងក្រៅពីនេះ វិនិយោគិនដាច់ខាតត្រូវសិក្សាពីវិស័យមួយនោះឲ្យបានច្បាស់លាស់ និងគួរតែប្រឹក្សាយោបល់បន្ថែមជាមួយអ្នកជំនាញច្បាស់លាស់ ទៅតាមលទ្ធភាពមុនពេលសម្រេចចិត្ត ដើម្បីកាត់បន្ថយហានិភ័យមើលមិនឃើញ៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ប្រភេទនៃអចលនទ្រព្យទាំង៤