ព្រលឹមបាត់ព្រលប់ចូល តើវាជាទម្លាប់របស់អ្នកមែនឬទេ? ជាការពិតណាស់ ការដែលចេញទៅរកលុយនៅខាងក្រៅ ដើម្បីផ្គត់ផ្គង់ជីវភាពរស់។ មតិមួយចំនួនយល់ ឃើញថាមានលុយគឺអាចធ្វើអ្វីបានគ្រប់យ៉ាង ប៉ុន្តែអ្នកបានមើលរំលងចំណុចសំខាន់ មួយទៀតគឺពេលវេលាព្រោះជាទូទៅសង្គមយើងសព្វថ្ងៃមានមនុស្សមិនតិចទេបានចំណាយពេលវេលាជាងពាក់កណ្ដាលជីវិតរបស់ខ្លួនមកធ្វើការងាររកលុយចិញ្ចឹមជីវិត ដោយភ្លេចគិតដល់ពេលវេលាត្រូវចំណាយលើរឿងជាច្រើនទៀត។ ហេតុនេះហើយទើបមានសំណួរចោទសួរថារវាង ពេលវេលា និងលុយ តើមួយណាសំខាន់ជាង?
លុយអាចជួយសម្រេចគោលដៅ៖
អ្នកណាៗក៏មើលឃើញថាលុយពិតជាមានតម្លៃសារៈសំខាន់ ព្រោះពេលអ្នកមានលុយអាច សម្រេចគោលដៅដែលអ្នកចង់ធ្វេី ដូចជា ផ្គត់ផ្គង់ជីវភាពគ្រួសារ បង់ថ្លៃសិក្សា ធ្វេីដំណេីរកម្សាន្ត ញ៉ាំអាហារនៅភោជនីយដ្ឋាន ទិញសំលៀកបំពាក់ម៉ាកល្បីៗ ពិនិត្យសុខភាព និងផ្សេងទៀត។ ឧទាហរណ៍៖ បើអ្នកមានបំំណងចង់ទិញឡានមួយ តែបើគ្មានលុយ បំំណងអ្នកមិនបានសម្រេចដែរ។ ប្រសិនបើអ្នកមានលុយ អ្នកអាចទិញម៉ាក ឬតម្លៃមួយណាក៏បានដែលអ្នកចង់បាន។
មានលុយធ្វើឱ្យអនាគតមានភាពងាយស្រួល៖
ពេលអ្នកមានលុយ អ្នកមិនចាំបាច់ខ្វល់ខ្វាយពីអនាគតរបស់អ្នកទេ ព្រេាះអ្នកមាន គណនីសន្សំ លុយសន្សំចូលនិវត្តន៍ ឬលុយសម្រាប់ផ្គត់ផ្គង់រួចហេីយ។ ដូច្នេះពេលចាស់មិនចាំបាច់ទៅនឿយហត់ ដេីម្បីរកលុយទេ អាចរស់នៅដេាយសេចក្តីសុខ ជាពិសេស នៅពេលអ្នកឈឺអ្នកអាចមាន ប្រាក់គ្រប់គ្រាន់បង់ថ្លៃមន្ទីរពេទ្យដោយមិនចាំបាច់ខ្ចីពីអ្នកដទៃ។
ថ្វីបើលុយមានសារៈសំខាន់យ៉ាងនេះមែនក៏នៅតែមានអ្នកត្រូវផ្ដល់តម្លៃលើពេលវេលាដោយផ្អែកលើកត្តាខាងក្រោម៖
ពេលវេលាបង្កើនការចងចាំច្រើនជាងលុយ៖
វាពិតជាកម្រណាស់ពេលដែលអ្នកត្រឡប់មកពីធ្វើដំណើរកម្សាន្ត ជាមួយក្រុមគ្រួសារមិត្តភក្ដិ ព្រោះដោយសារអ្នកគិតថាការដើរកម្សាន្តម្ដងៗត្រូវចំណាយលុយច្រើន។ ប៉ុន្តែបើអ្នកសាក ក្រឡេកមើលជ្រុងម្ខាងទៀតការចំណាយពេលលើដើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ បានបង្កើននូវការចងចាំល្អៗទៅវិញទេ។ ថ្វីត្បិតថា វាចំណាយលុយច្រើនមែនតែអ្នកក៏ ទទួលបានភាពសប្បាយរីករាយមកវិញដែរ។ អ្នកមិនបណ្ដោយឱ្យពេលវេលាកន្លងផុតទៅ រហូតខកខាន ហេីយបានធ្វើអ្វីបំពេញន័យជីវិត នោះអ្នកមិនមានវិប្បដិសារីទៅថ្ងៃក្រោយ។
ចង់ឱ្យពេលវេលាត្រលប់មកវិញ៖
"ប្រសិនជាខ្ញុំនៅរស់បានយូរទៀត"ឃ្លានេះរមែងតែងកើតទៅលើមនុស្សយើងដែលដឹង ខ្លួនថាជិតដល់ថ្ងៃអវសាននៃជីវិត។ ដល់ដំណាក់កាលនោះលុយចាំបាច់ត្រូវតែមានដើម្បី ព្យាបាលជម្ងឺក៏ពិតមែនតែអ្នកជម្ងឺក៏តែងតែត្រូវការពេលវេលាដើម្បីបានបន្តរស់នៅយូរទៀត។ ម្យ៉ាងវិញទៀត អ្នកជម្ងឺបានចំណាយពេលរស់នៅជាមួយមនុស្សដែលគេស្រឡាញ់គឺ ជារឿងមានសេចក្ដីសុខបំផុតរបស់ពួកគាត់។ អ្នកខ្លះមានការសោកស្តាយ ចំពោះអ្វីដែលពួកគេពំុបានធ្វើកាល ពីមុខ ហេីយចង់ត្រលប់ពេលវេលាទៅវិញ។
និយាយរួម មិនថាលុយ មិនថាពេលវេលា វាសុទ្ធតែសំខាន់ដូចគ្នាមិនអាចខ្វះមួយណាបាន ឱ្យតែអ្នកបែងចែកច្បាស់លាស់រវាងការចំណាយពេលទៅលើរឿង ការរកលុយ និងចំណាយពេលទៅលើការជួបជុំជាមួយមនុស្សជាទីស្រឡាញ់ក៏ដូចជាធ្វើរឿងអ្វីដែលចង់ធ្វើឱ្យហើយទាន់នៅមានឱកាសអាចធ្វើវាបាន បើទោះជាមមាញឹកយ៉ាងណាក៏ដោយក៏គួរតែមានឈ្លានពេលធ្វើរឿង ទាំងនោះដើម្បីបំពេញអត្ថន័យជីវិតដល់ខ្លួនអ្នកផង៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេនសូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។