សម័យឥទ្បូវមានរបររកសុីច្រើនណាស់ មិនខ្វះនោះទេ។ ប៉ុន្តែមុខរបរដែលនៅតែមានប្រជាប្រិយភាព និងស្ថិតក្នុងមហិច្ឆតានៃបេះដូងយុវវ័យ គឺនៅតែជាហាងកាហ្វេ។ ប្រិយមិត្តដែលឆ្ងល់ទេថា ហេតុអ្វីបានជាពេញនិយមម្ល៉េះក្នុងវិស័យរកសុីឥទ្បូវនេះ ហើយតើយើងគួរបើកហាងកាហ្វេទៀតទេ?
ក. ភេសជ្ជៈកាហ្វេជាចំណង់មិនសាបសូន្យ
តាមទិន្នន័យមួយបានបង្ហាញឱ្យឃើញថា មនុស្សទូទាំងពិភពលោកពិសាកាហ្វេប្រមាណ ៥០០ប៊ីលានកែវ ក្នុងមួយឆ្នាំៗ។ ការចម្រាញ់ចេញជាភេសជ្ជៈ មិនត្រឹមតែបំប៉នសុខភាពមនុស្សនោះទេ ថែមទាំងត្រូវបានគេចាត់ទុកជាផ្នែកមួយនៃ lifestyle ផងដែរ។ កាហ្វេនេះទៀតសោត ត្រូវបានគេបម្លែងទៅជាភេសជ្ជ:ច្រើនប្រភេទ មាន Cappuccino, Americano, Latte ជាដើម ដែលធ្វើឲ្យយើងមិនងាយនឹងទ្រលាន់ ហើយឆាប់ញៀននឹងរសជាតិកាហ្វេអ៊ីនរបស់វា។
ខ. ជាវិស័យអាជីវកម្មដែលមានទីផ្សារខ្ពស់
ទីផ្សាររបស់កាហ្វេរំពឹងថានឹងរីករហូតដល់ ១៦៧ប៊ីលានដុល្លារក្នុងឆ្នាំ២០២៧💸។ នៅកម្ពុជាយើង ហាងកាហ្វេកំពុងបង្ហាញវត្តមានតាមផ្លូវលំ វិថីធំៗនានា តាំងពីរទេះតាមចិញ្ចើមថ្នល់ ហាងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំយ៉ាងច្រើន។ រីឯ កំណើនអតិថិជនក៏មានសន្ទុះពីមួយថ្ងៃទៅមួយថ្ងៃ។
ដូច្នេះហើយ វិស័យអាជីវកម្មនេះមិនត្រឹមតែមានទីផ្សារធំទូលាយ និងមានតម្រូវការខ្ពស់នោះទេ ប៉ុន្តែក៏បង្កើតបានជាសហគមន៍ដែលអាចជួយអាជីវករថ្មីៗចាប់ផ្តើមរកសុីបើកហាងខ្លួនឯងដោយងាយស្រួលជាងមុនផងដែរ។
គ. មានឱកាសបញ្ចេញគំនិតច្នៃប្រឌិត
ការឆុងកាហ្វេក៏ជាទេពកោសល្យ និងឱកាសបញ្ចេញស្នាដៃដែរ។ ជាក់ស្តែង មានហាងកាហ្វេច្រើនណាស់ដែលទទួលបានជោគជ័យដោយសារគំនិតដេគ័រហាង រចនាបថតុបតែង ច្នៃរសជាតិកាហ្វេ ការវេចខ្ចប់ជាដើម។ រហូតមានបុគ្គលមួយចំនួន មានគំនិត បង្កើតតៀមកាហ្វេនៅតាមតំបន់វាលស្រែ ឬជាយក្រុង ព័ទ្ធជុំវិញដោយទេសភាពខៀវស្រងាត់ និងបរិយាកាសស្រស់បំព្រង ដែលផ្ដល់បទពិសោធន៍ថ្មីដល់អតិថិជនទៀតផង។
ភេសជ្ជៈកាហ្វេជាចំណង់មិនសាបសូន្យសម្រាប់ក្រពះ និងបទពិសោធន៍របស់អ្នកទទួលទាន។ ទន្ទឹមនឹងក្ដីប្រាថ្នាបើកហាងកាហ្វេ ម្ចាស់អាជីវកម្ម ឬសហគ្រិនគួររៀបចំផែនការ យុទ្ធសាស្ត្រ marketing និងប្រឹក្សាយោបល់បន្ថែមជាមួយដៃគូដែលមានវិជ្ជាជីវៈក្នុងវិស័យកាហ្វេ ជាក់ស្ដែងដូច Gourmet Beverage Solutions ដែលផ្ដោតទៅលើការផ្គត់ផ្គង់សម្ភារ:កាហ្វេ ជាមួយនឹងសេវាកម្មប្រឹក្សាយោបល់ណែនាំ ទៅលើការបង្កើត ឬពង្រីកអាជីវកម្ម ក៏ដូចជាសេវាកម្មថែទាំ និងជួសជុលម៉ាស៊ីនកាហ្វេ ព្រមទាំងការបង្ហាត់បង្រៀនដល់ Barista ផងដែរ៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយកាក់សេន និងសហការដោយ GBS - Gourmet Beverage Solutions
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន
ឯកសារយោង:
1. Why is the coffee shop business a good business? - Entrepreneurship - Loyverse Town
2. 6 Reasons Why a Coffee Shop Is a Good Business
3. Global Coffee Market: Analysis By Product Type, By Coffee Bean Type, By Region Size and Trends with Impact of COVID-19 and Forecast up to 2027.
4. 11 Incredible Facts About The Global Coffee Industry