ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?
ការវិនិយោគលើអចលនទ្រព្យកំពុងមានភាពសកម្មខ្លាំង ជាពិសេសនៅតំបន់ដែលនៅជិតគម្រោងអភិវឌ្ឍន៍។ បន្ថែមពីនេះ សកម្មភាពវិនិយោគក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ បានកើនឡើងរហូតដល់35% បើធៀបនឹងទិន្នន័យពីឆ្នាំមុន(JLL, 2022)! យ៉ាងណាមិញ តាមការស្ទង់មតិថ្មីៗរបស់ Stash បានបង្ហាញឱ្យឃើញថា យុវវ័យសម័យនេះមិនសូវចាប់អារម្មណ៍ទៅលើការវិនិយោគប៉ុន្មាននោះទេ។
ប្រសិនបើអ្នកកំពុងស្ទាក់ស្ទើរក្នុងការវិនិយោគទៅលើអចលនទ្រព្យ យើងសង្ឃឹមថាមាតិកានេះនឹងអាចឱ្យអ្នកមើលឃើញពីអត្ថប្រយោជន៍នៃការវិនិយោគ និងផលចំណេញនានាដែលមិនគួរមើលរំលង ជាពិសេសសម្រាប់អ្នកដែលមានអាយុ២០-៣០ឆ្នាំ!
ដូចដែលអ្នកបានសង្កេតឃើញក្នុងពេលដែលមានវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយកូវីដ-១៩ហើយ ទោះបីជាការវិនិយោគលើភាគហ៊ុន និងការវិនិយោគលើអាជីវកម្មមានភាពរង្គោះរង្គើខ្លាំង វិស័យអចលនទ្រព្យនៅកម្ពុជានៅតែមានភាពរឹងមាំ។ យោងតាម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងវិញដល់ 4.8 ភាគរយនៅឆ្នាំ ២០២២នេះ ដោយសារការវិនិយោគ និងតម្រូវការក្នុងស្រុកនៅតែមានច្រើន ហើយលំហូរវិនិយោគអន្តរជាតិកើនឡើងជាលំដាប់ (Asia Property Awards, 2022)។ បន្ថែមពីនេះ សកម្មភាពវិនិយោគលើអចនលទ្រព្យខ្នាតតូច ស្ទើរមិនមានការធ្លាក់ចុះទាល់តែសោះ។ ម្យ៉ាងវិញទៀត ការវិនិយោគលើអចលនទ្រព្យអាចធានាបានថា ទ្រព្យសម្បត្តិអ្នកនឹងមិនបាត់បង់ឡើយ ប្រសិនបើអ្នកទិញបានត្រឹមត្រូវ ស្របទៅតាមផ្លូវច្បាប់ និងមានឯកសារត្រឹមត្រូវ។
ការវិនិយោគលើអចលនទ្រព្យ អាចផ្ដល់ផលចំណេញឱ្យអ្នកច្រើន នៅពេលចាស់ទៅ ដោយសារអចលនទ្រព្យអាចកើនតម្លៃខ្ពស់ ក្នុងរយៈពេលយូរ។ ទោះជាត្រូវរង់ចាំយូរដើម្បីទទួលបានផលចំណេញក្តី ហើយអ្នកក៏អាចទទួលបានប្រាក់ចំណេញ ពេលសម្រេចចិត្តលក់វិញដែរ។ ម្យ៉ាងវិញទៀត អ្នកក៏អាចទទួលបានចំណូលពីការដាក់ជួលជារៀងរាល់ខែដើម្បីជាប្រភពចំណូលបន្ថែម ឬដើម្បីយកទៅវិនិយោគផងដែរ។
អ្នកគួរចាប់ផើ្តមវិនិយោគលើអចលនទ្រព្យចាប់ពីអាយុ ២០ ទៅ ៣០ឆ្នាំព្រោះកំឡុងពេលនេះ អ្នកនៅមានពេលរៀនសូត្រ និងទទួលបានបទពិសោធន៍អំពីការវិនិយោគ។ មួយវិញទៀត
អ្នកអាចយកផលចំណេញ ពីការវិនិយោគលើអចលនទ្រព្យ មកធ្វើជាដើមទុនសម្រាប់កាវិនិយោគនានានៅពេលខាងមុខបាន។
គេច្រើននិយាយថា “ពេលក្មេងមានកម្លាំងកំហែង ខំធ្វើការរកស៊ីទៅ ពេលចាស់ទៅនឹងស្រណុកហើយ”។ ប៉ុន្តែពេលរកប្រាក់បានហើយ គួរយកទៅណា? ជាក់ស្ដែង ការវិនិយោគលើអចលនទ្រព្យជាការវិនិយោគមួយដែលល្អសម្រាប់រយៈពេលយូរ។ ប្រសិនបើអ្នកទិញអចលនទ្រព្យចំកន្លែងល្អ អ្នកអាចទទួលបានប្រាក់ចំណេញច្រើន ហើយអចលនទ្រព្យនោះក៏អាចឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំដែរ។ ម្យ៉ាងវិញទៀត ដោយសារអចលនទ្រព្យអាចឡើងថ្លៃទៅតាមអតិផរណា វាអាចជួយកាត់បន្ថយហានិភ័យសម្រាប់ការវិនិយោគក្នុងរយៈពេលវែង ដូចការវិនិយោគសម្រាប់ពេលចូលនិវត្តន៍។
Click here to read about: ឆ្នាំ២០២២ គួរវិនិយោគទៅលើអ្វី?