Internship គឺជាជំហានដំបូងក្នុងការចាប់ផ្តើមវិស័យការងារជាអាជីពរបស់យើង។ ប៉ុន្តែស្រាប់តែលឺគេនិយាយថា ទៅធ្វើអ្នកហាត់ការធ្វើអី ឲ្យគេបោកប្រើនឹងអត់ទាំងបានលុយផងនឹង។ ទោះលឺគេនិយាយយ៉ាងម៉េចពេលចូលធ្វើអ្នកនឹងដឹងច្បាស់។ ពេលដែលអ្នកទាំងអស់គ្នាចូលធ្វើ អ្នកទាំងអស់គ្នាត្រូវតែក្រេបជញ្ជក់នូវចំំណេះដឹងដែលគេផ្តល់ឲ្យ ទោះបីជាប្រាក់ខែពេលខ្លះវាតិចតួច ហើយពេលខ្លះក៏មិនមានប្រាក់ខែ។
ថ្ងៃនេះអេដមីននឹងរៀបរាប់ត្រួសៗអំពីមេរៀនដែល internship ត្រូវគួរកត់សម្គាល់កំឡុងពេលហាត់ការ
បង្កើតទំនាក់ទំនងជាមួយនឹងមិត្តរួមការងារ៖
អ្នកទាំងអស់គ្នាអាចនឹងគិតថាធ្វើជាអ្នកហាត់ការគឺមានរយៈពេលខ្លី អីចឹងមិនចាំបាច់ទៅស្និទ្ធស្នាលជាមួយនឹងអ្នករួមការងារជាមួយនោះទេ។ គំនិតមួយនេះគឺខុសទាំងស្រុង។ ការដែលបង្កើតទំនាក់ទំនងជាមួយនឹងមិត្តរួមការងារ មិនថាចាស់ ឬក្មេងគឺជារឿងសំខាន់ ដែលនៅថ្ងៃអនាគតអ្នកអាចនឹងត្រូវការជំនួយពីពួកគាត់ បណ្តាញទំនាក់ទំនងរបស់អ្នកនឹងក្លាយជារបស់ដែលមានប្រយោជន៍។ បើទោះបីជាអ្នកឈប់ធ្វើការនៅទីនោះក៏ដោយ ក៏អ្នកគួរតែរក្សាទំនាក់ទំនងឲ្យនូវដដែល ដោយអ្នកអាចសួរសុខទុក្ខពួកគាត់ម្តងម្កាល់ដែរ។
ការបង្កើតកំហុសគឺជារឿងធម្មតា៖
អ្នកមិនបាច់ភ័យខ្លាចក្នុងការបង្កើតកំហុសនោះទេ ព្រោះការដែលយើងមានកំហុសវាអាចជាកត្តាបង្រៀនអ្នកកុំឲ្យបង្កើតកំហុសទៅមុខទៀត។ ពេលមានកំហុស ទើបអ្នកអាចរៀនស្វែងយល់ពីឫសគល់នៃបញ្ហា និងស្វែងរកដំណោះស្រាយ។ ប្រសិនបើគ្មានកំហុសក្នុងការងារ អ្នកក៏មិនអាចបានសិក្សាស្វែងយល់ពីដំណោះស្រាយនោះដែរ។ នៅពេលដែលមានកំហុស អ្នកដែលធ្វើការនៅទីនោះនឹងបង្ហាត់បង្ហាញអ្នក នៅអ្វីដែលអ្នកគួរមិនគួរធ្វើដើម្បីកំហុសម្តងទៀតកើតមានឡើង។ បើទោះជាមានអ្វីកើតឡើងក៏ដោយ អ្នកមិនត្រូវមានភាពភ័យខ្លាចក្នុងការស្វែងរកជំនួយនោះដែរ។ ដូចដែលបានរៀបរាប់ខាងលើ មិនមែនអ្នកត្រូវតែធ្វើការឲ្យមានកំហុសនោះទេ គោលបំណងគឺកុំដាក់សម្ពាធ និងដាក់បន្ទាសលើខ្លួនឯង ដោយយកពេលស្វែងរកជំនួយ ឬក៏ស្វែងរកដំណោះស្រាយភ្លាមៗ។
ឆ្លុះបញ្ចាំងអំពីលទ្ធផលការងារកំឡុងពេលហាត់ការ៖
វាជារឿងល្អមួយដែលអ្នកមុននឹងចូលធ្វើការ អ្នកមានចំណុច អ្នកចង់រៀនពីក្រុមហ៊ុន ក្នុងកំឡុងពេលហាត់ការ។ ការដែលធ្វើបែបនេះ អ្នកនឹងយល់ច្បាស់ពីគោលបំណងរបស់ខ្លួន ថាខ្លួនឯងមកធ្វើការនៅទីនេះដើម្បីអ្វី ដើម្បីប្រាក់ខែ ឬក៏ដើម្បីយកបទពិសោធន៍ថ្មីសម្រាប់ធ្វើការនៅកន្លែងផ្សេងទៀត អ្នកនឹងមិនមានអារម្មណ៍ស្រពេចស្រពិលជាមួយការងារដែលអ្នកធ្វើ។ ការដែលកំណត់នូវគោលដៅបែបនេះ អាចនឹងជួយឲ្យអ្នកទាញប្រយោជន៍ពីការធ្វើការមួយនេះ ដោយអ្នកទាំងអស់គ្នាក៏អាចយកឱកាសនោះទៅសួរសិស្សច្បងដែលគាត់ធ្វើការនៅទីនោះ។ បន្ទាប់ពីចប់ការហាត់ការនេះ អ្នកអាចដាក់សំណួរឆ្លុះបញ្ចាំងពីផ្លែផ្កាដែលអ្នក ទទួលបានពីការងារដែលអ្នកបានធ្វើ ថាតើអ្នកបានទទួលអ្វីដែលខ្លួនរំពឹងទុកនឹងទទួលបានកំឡុងមុនចូលធ្វើការដែរឬទេ។ ប្រសិនបើវាខុសពីអ្វីដែលអ្នករំពឹងទុកមុន ក៏អ្នកទាំងអស់គ្នាមិនគួរមានអារម្មណ៍ថាអស់សង្ឃឹមជាមួយនឹងខ្លួនឯងដែរ។ ចាត់ទុកថានេះជាមេរៀន និងបទពិសោធន៍របស់អ្នក និងបន្តដំណើរជីវិតរបស់អ្នកបន្តទៀត។
មិនថាការងារអ្វីនោះទេ សុទ្ធសឹងតែមានមេរៀនដែលអ្នកអាចទាញយកជាផលប្រយោជន៍។ អ្នកគួរតែរៀនស្វែងយល់ពីបរិយាកាសការងារ និងបន្សាំខ្លួនជាមួយការងារទាំងនោះ។ រៀនសួរ រៀនឆ្ងល់ និងមានភាពក្លាហានក្នុងការទំនាក់ទំនងជាមួយមិត្តរួមការងារទាំងអស់។ អេដមីនសង្ឃឹមថាចំណុចដែលបានរៀបរាប់ត្រួសៗខាងលើ នឹងអាចជាផលប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នានឹងត្រៀមខ្លួនជាមួយនឹងជីវិតជាអ្នកធ្វើការ។ ចាំជួយ comment ប្រាប់អេដមីនផង បើសិនអ្នកទាំងអស់គ្នាគិតថាមានចំណុចផ្សេងទៀតដែល intern គួរចាត់ទុកជាមេរៀន។
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។