មានទស្សនៈជាច្រើនយល់ឃើញថាការខ្ចីលុយធនាគារប្រៀបបីដូចបង្កើតបំណុលឲ្យខ្លួនឯង។ មិនថាខ្ចីដើម្បីបង់រំលោះផ្ទះ យកមកពង្រីកអាជីវកម្ម ឬធ្វើជាដើមទុនរកស៊ីក៏ដោយ ព្រោះគេគិតថា បើអាជីវកម្មមិនរលូន ឬមិនដំណើរការទៅមុខ នោះបំណុលជាប់ខ្លួននឹងកាន់តែកើនច្រើនជាមិនខាន។
ប៉ុន្តែបើរង់ចាំដល់យើងសន្សំគ្រប់ធ្វើដើមទុន តើត្រូវចំណាយពេលប៉ុន្មានទម្រាំបើករកស៊ីបាន? ម៉្យាង មិនមែនថាបំណុលសុទ្ធតែអាក្រក់ទាំងអស់ទេ បើយើងសិក្សាលម្អិតទៅ ការខ្ចីលុយពីធនាគារមករកស៊ីគឺជាយុទ្ធសាស្រ្ត និងជម្រើសល្អមួយវិញទេ។
អ៊ីចឹង យើងមកស្វែងយល់ទាំងអស់គ្នាថា ការខ្ចីលុយពីធនាគារមករកស៊ីផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
សម្រួលដល់ការបង្វិលទុនរកស៊ី
ការរកស៊ី ត្រូវមានលុយចេញចូល បង្វិលចុះឡើងជារឿងធម្មតា។ តែប្រសិនបើដើមទុនរបស់អ្នកនៅមានកម្រិត ស្របពេលដែលលំហូរសាច់ប្រាក់ត្រូវបានរាំងស្ទះ និងពុំមានគ្រប់គ្រាន់សម្រាប់ការទូទាត់ចាំបាច់ក្នុងអាជីវកម្ម វាអាចនាំនូវបញ្ហាប្រឈមសម្រាប់អាជីវកម្មនោះជាច្រើនដូចជា ការខកខានការនាំចូលវត្ថុធាតុដើម ការរាំងស្ទះដំណើរការផលិតទំនិញ ឬផ្ដល់សេវាកម្ម។ល។ ដោយឡែក ប្រាក់កម្ចីពីធនាគារនឹងដើរតួជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្មរបស់អ្នកឲ្យនៅតែបន្តទៅមុខដោយរលូន។
ជួយដល់ការពង្រីកអាជីវកម្ម
ម្ចាស់អាជីវកម្មឆ្លាតវៃមិនរង់ចាំទាល់តែមានទុនផ្ទាល់ខ្លួនគ្រប់គ្រាន់ ឬទុនប្រាក់ចំណេញគ្រប់គ្រាន់ ទើបពង្រីកអាជីវកម្មរបស់ខ្លួននោះទេ។ ប្រាក់កម្ចីពីធនាគារគឺជា យុទ្ធសាស្រ្តឆ្លាតវៃមួយក្នុងការទទួលបានដើមទុនបន្ថែមដោយងាយស្រួល ដើម្បីសម្រេចតាមគម្រោងការអាជីវកម្មទាន់ពេលវេលា។
កសាងពិន្ទុឥណទានល្អ
ប្រិយមិត្តដែលបានតាមដានអត្ថបទរបស់កាក់សេនកន្លងមកប្រាកដជាដឹងហើយថា រាល់ការស្នើសុំកម្ចីពីធនាគារ មន្ត្រីឥណទានខាងធនាគារប្រាកដជាមើលលើពិន្ទុឥណទាន (credit score) របស់អ្នកសិន មុននឹងសម្រេចផ្ដល់កម្ចីឲ្យអ្នក។ ពេលអ្នកបង់សងកម្ចីឲ្យធនាគារវិញបានទៀងទាត់ទៅតាមពេលកំណត់ មានន័យថា អ្នកបានកសាងប្រវត្តិឥណទាន និងពិន្ទុឥណទានល្អ ដែលវានឹងផ្ដល់ភាពងាយស្រួលដល់អ្នកនៅថ្ងៃក្រោយ។
អាចស្នើសុំកម្ចីបានច្រើន ជាមួយអត្រាការប្រាក់ទាប
នៅពេលអ្នកមានពិន្ទុឥណទានល្អ អ្នកអាចស្នើសុំកម្ចីបានកាន់តែច្រើនជាមួយអត្រាការប្រាក់ទាប រួមទាំងមានសុវត្ថិភាពជាង បើប្រៀបធៀបទៅនឹងអ្នកផ្ដល់កម្ចីក្រៅស្ថាប័នផ្សេងៗ ដូចជាអ្នកចងការប្រាក់មិនស្របច្បាប់មួយចំនួនដែលកម្ចីមានអត្រាការប្រាក់ខ្ពស់ និងមិនមាននីតិវិធីត្រឹមត្រូវក្នុងការផ្ដល់កម្ចី។ ដោយឡែក ចំពោះធនាគារតែងត្រូវមានឯកសារធានាកម្ចី លក្ខខណ្ឌនៃការសងត្រឹមត្រូវ និងត្រួតពិនិត្យលើលក្ខខណ្ឌជាច្រើនមុនផ្ដល់កម្ចី។
យើងឃើញថាការខ្ចីលុយធនាគារមករកស៊ីពុំមែនជាលក្ខណៈអាក្រក់នោះទេ។
ទោះជាយ៉ាងនេះក្ដី អ្នកក៏ត្រូវប្រាកដផងដែរនៅពេលស្នើសុំកម្ចី ដោយគួរពិនិត្យមើលលើអត្រាការប្រាក់ លក្ខខណ្ឌកម្ចី លទ្ធភាពសង និងស្ថាប័នដែលអ្នកអាចទុកចិត្តបាន។
ជាមួយកម្ចីអាជីវកម្មរបស់ធនាគារ អ៊ូរី បងប្អូនប្រិយមិត្តដែលត្រូវការដើមទុនសម្រាប់ការរកស៊ី ឬចង់ពង្រីកអាជីវកម្ម នឹងមានភាពងាយស្រួលក្នុងការស្នើសុំកម្ចី ដែលអាចខ្ចីបានទំហំធំរហូតដល់ ១០ម៉ឺនដុល្លារ ជាមួយការប្រាក់ទាបត្រឹមតែ ១% ទៅ ១.៥% ប៉ុណ្ណោះក្នុងមួយខែ និងមានរយៈពេលបង់សងយូរ ចាប់ពី ៣ខែរហូតដល់ទៅ ៧ឆ្នាំឯណោះ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ អ៊ូរី នៅទីនេះ 👉 Woori Bank Cambodia
ចុចទីនេះដើម្បីស្វែងយល់បន្ថែម: ចំណុចគួរពិចារណាមុនសម្រេចចិត្តខ្ចីប្រាក់ពីធនាគារ
© 2021 – 2022 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន