ក្នុងក្រុមហ៊ុន ឬស្ថាប័នមួយ ដើម្បីឲ្យរីកចម្រើនគឺត្រូវមានវិធីសាស្រ្តចាត់ចែងភារកិច្ច និងសកម្មភាពរបស់បុគ្គលិក។ ក្នុងនោះ ដើម្បីជាការជំរុញទឹកចិត្តបុគ្គលិកក្នុងការបំពេញការងារ អ្នកគ្រប់គ្រង ឬនិយោជក អាចប្រើប្រាស់មធ្យោបាយ២ នៃការពង្រីកការងារ ដូចជា៖
ការពង្រីកការងារតាមបែប Job enlargement គឺផ្ដោតចម្បងលើការបង្កើនបន្ទុកការងារ ធ្វើឱ្យបុគ្គលិកបញ្ចេញជំនាញដល់កម្រិតអតិបរមា ក្រុមហ៊ុនមិនចាយលុយលើវគ្គបណ្ដុះបណ្ដាល ឬរើសបុគ្គលិកថ្មី ប៉ុន្តែទំនួលខុសត្រូវច្រើន នឹងធ្វើឱ្យហួសព្រំដែននៃការគ្រប់គ្រងការងារបាន ស្ត្រេសជាដើម។
រីឯការពង្រឹងការងារតាមបែប Job enrichment គឺជាវិធីបង្កើនចំណាប់អារម្មណ៍ក្នុងការងារ ជួយបំប៉នដល់សមត្ថភាពបុគ្គលិក ដោយមិនត្រូវការការណែនាំបន្ថែមពីថ្នាក់លើ ហើយបុគ្គលិកមានកម្លាំងចិត្ត ពេញចិត្តនឹងការងារជាងមុន ជាជាងទទួលបានបន្ទុកការងារថ្មីៗ ប៉ុន្តែគុណភាពធ្លាក់ចុះ ដូច Job enlargement៕