គម្រោងធានារ៉ាប់រងមានច្រើនប្រភេទកាលៈទេសៈខ្លះ អ្នកអាចពិបាកក្នុងការសម្រេចចិត្ត និងជ្រើសរើសគម្រោងដែលស័ក្តិសមនឹងវ័យ គោលដៅអនាគត និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។
អ៊ីចឹង យើងមកស្វែងពីគម្រោង និងអត្ថប្រយោជន៍នៃកញ្ចប់ធានារ៉ាប់រងចំនួនបី ហើយអ្នកទាំងគ្នាអាចពិចារណា មួយណាស័ក្ដិសមនឹងអ្នក។
Manulife បរិបូរណ៍
Manulife បរិបូរណ៍មាន៣កញ្ចប់ដូចជា កញ្ចប់ការពារ Manulife បរិបូរណ៍បឋម បរិបូរណ៍មធ្យម និងបរិបូរណ៍ឧត្ដម ដែលមានកញ្ចប់នីមួយៗមានរយៈពេល និងទឹកប្រាក់នៃធានារ៉ាប់រងខុសៗគ្នាដែលអតិថិជនអាចជ្រើសរើសទៅតាមតម្រូវការ។ បន្ថែមពីនេះ អ្នកក៏មានជម្រើសក្នុងការបង់បុព្វលាភធានារ៉ាប់រង ដោយការបង់ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំទៅតាមលទ្ធភាព និងភាពងាយស្រូលរបស់អតិថិជន។
សម្រាប់ព័ត៌មានបន្ថែមនៃគម្រោងសុខភាព Manulife បរិបូរណ៍ (https://www.manulife.com.kh/.../life/manulife-boribo.html)
មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍
គម្រោង "មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍" ផ្ដល់ទាំងការការពារ និងធានាប្រាក់សន្សំត្រឡប់មកវិញជូនអតិថិជននៅកាលកំណត់នេះ។ រយៈពេលសន្សំមានជម្រើស១០ឆ្នាំ និង១៥ឆ្នាំ ហើយអាចទិញទំហំការពាររហូតដល់ ២៥០ ០០០ដុល្លារអាមេរិក។ កាន់ពិសេស លោកអ្នកអាចដកភាគលាភប្រចាំឆ្នាំចាប់ពីឆ្នាំទី 3 ទៅ និងអាចស្នើកម្ចីពីបណ្ណសន្យារ៉ាប់រងយកមកប្រើប្រាស់ក្នុងករណីចាំបាច់។
សម្រាប់ព័ត៌មានបន្ថែមនៃគម្រោងមរតកខ្ញុំជាមួយ មេនូឡាយហ្វ៍ (https://www.manulife.com.kh/.../manulife-savings...)
អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ
គម្រោងនេះជាគម្រោងបន្ថែម ដែលតម្រូវឲ្យភ្ជាប់ជាមួយគម្រោងមូលដ្ឋាន មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍ ឬអនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍។ ក្នុងករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ការបង់បុព្វលាភធានារ៉ាប់រងអាចនឹងត្រូវលើកលែង ហើយអ្នកនៅតែទទួលបានការសន្សំពេញលេញនៅពេលបណ្ណសន្យារ៉ាប់រងដល់កាលកំណត់៕
ស្វែងយល់បន្ថែមពីអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (https://www.manulife.com.kh/.../manulife-critical-illness...)
ទទួលការប្រឹក្សាបន្ថែមដោយចូលទៅកាន់ https://www.kakcent.com/manulife/
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន