ងាកទៅណាក៏ឃើញតែហាងកាហ្វេ!
ធ្លាប់មានក្ដីស្រមៃ ចង់ចូលហ៊ុនជាមួយពួកម៉ាកបើកហាងកាហ្វេមួយ ប៉ុន្តែដឹងអត់ថាគួរចាប់ផ្ដើមពីណា ដើម្បីបើកហាងកាហ្វេ?
ខាងក្រោមនេះជាចំណុចទាំង៦ដែលអ្នកគួរត្រៀម៖
1 សិក្សាពីស្ថានភាពទីផ្សារ
ការស្រាវជ្រាវស្ថានភាពទីផ្សារនឹងជួយឲ្យយើងទទួលបានព័ត៌មានសម្រាប់អភិវឌ្ឍនូវយុទ្ធសាស្រ្តទីផ្សារ និងការធ្វើផែនការអាជីវកម្មដូចជាដឹងពីស្ថានភាពគូប្រកួតប្រជែង គោលដៅអតិថិជន ដើមទុន និងទីកន្លែងសមស្របសម្រាប់បើកហាងកាហ្វេតាមទំហំទុនរបស់យើង។
2 បង្កើតផែនការអាជីវកម្ម
ផែនការអាជីវកម្មរួមបញ្ចូលនូវគោលបំណង និងយុទ្ធសាស្រ្តរបស់អាជីវកម្មហាងកាហ្វេដូចជា ការវិភាគទីផ្សារហាងកាហ្វេ រៀបចំប្រតិបត្តិការសម្រាប់លក់ និងការកំណត់ផែនការហិរញ្ញវត្ថុជាដើម ជួយឲ្យយើងដឹងពីអ្វីហានិភ័យ និងឱកាសក្នុងរៀបចំអាជីវកម្មហាងកាហ្វេសម្រាប់រយៈពេលវែង។
3 ការរៀបចំហាង និងការផ្តល់បទពិសោធន៍ល្អដល់អតិថិជន
គំនិតថ្មីៗក្នុងការតុបតែង ការរៀបចំបង្កើតបរិយាកាស និងសេវាកម្មរបស់ហាងគឺជាគោលតម្លៃដែលនាំឲ្យអតិថិជនពេញចិត្ត និងចាប់អារម្មណ៍ច្រើន។ និយាយឲ្យស្រួលយល់គឺ បើអតិថិជនមានអារម្មណ៍ល្អជាមួយបរិយាកាសក្នុងហាង នោះពួកគេនឹងត្រលប់មកជាថ្មីម្តងទៀតនៅពេលក្រោយ។
4 ស្វែងរកក្រុមហ៊ុនផ្តត់ផ្គង់ហាងកាហ្វេ
ការជ្រើសរើសយកម៉ាស៊ីន និងគ្រឿងផ្សំតែមួយមុខមិនទាន់អាចធានាសុវត្ថិភាពបានទៅលើអាជីវកម្មរបស់អ្នកទាំងស្រុងបាននោះទេ សំខាន់គឺការស្វែងរកក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ សម្រាប់អាជីវកម្មហាងលោកអ្នក ដើម្បីធានាថាអាជីវកម្មហាងកាហ្វេរលូនទៅមុខ និងមានសុវត្ថិភាព។ ក្រៅពីទំនួលខុសត្រូវខ្ពស់ពីអ្នកផ្គត់ផ្តង់ ក្នុងនោះក្រុមហ៊ុនផ្គត់ផ្គង់ក៏មានជាការចែករំលែកនូវបទពិសោធន៍ល្អៗជូនទៅកាន់លោកអ្នកដូចជាការប្រឹក្សាផ្ដល់យោបល់ ការបង្រៀនជំនាញឆុងកាហ្វេ ការបង្កើតភេសជ្ជៈ និងការសិក្សាទៅលើអាជីវកម្មរបស់លោកអ្នក។
បុគ្គលិកផ្នែកបារីស្តាដើរតួយ៉ាងសំខាន់នៅក្នុងអាជីវកម្មហាងកាហ្វេ។ តាមហាងកាហ្វេនីមួយៗ បារីស្តាត្រូវទទួលបានការចាប់អារម្មណ៍ពីភ្ញៀវតាមរយៈការបង្កើតទំនាក់ទំនង ការបង្កើតភេសជ្ជៈ ការឆុងកាហ្វេដែលមានគុណភាព និងការបម្រើភ្ញៀវដោយយកចិត្តទុកដាក់។ ដូចនេះការបណ្ដុះបណ្តាលបុគ្គលិកឲ្យមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យអតិថិជនហាងកាហ្វេគាត់ពេញចិត្តជាមួយហាងនោះទេ ថែមទាំងធ្វើឲ្យភ្ញៀវដកចិត្តមិនរួចជាមួយសេវាកម្មហាងផងដែរ។
6 ត្រៀមដើមទុនសម្រាប់ការចាប់ផ្តើម និងចំណាយដំបូង
ចុងក្រោយគឺការត្រៀមលុយសម្រាប់ចាប់ផ្តើម និងកញ្ចប់លុយថ្លៃប្រតិបត្តិការបន្ទាប់ពីបើកហាងកាហ្វេរួចភ្លាមៗ។ ពីព្រោះរយៈពេល២ទៅ៣ខែដំបូង ការលក់អាចនឹងមិនដូចការរំពឹងទុក ស្របពេលត្រូវការចំណាយចាំបាច់ទៅលើថ្លៃផ្ទះ និងថ្លៃបុគ្គលិកផងដែរ។ ដូចនេះបើមិនបានត្រៀមទុកគ្រប់គ្រាន់ទេ ពេលបញ្ហាកើតឡើងយើងនឹងពិបាក ឬខ្វះប្រាក់ក្នុងការដោះស្រាយដែលនឹងឈានដល់ការផ្អាក ឬបិទអាជីវកម្មទៅវិញ។
ទាំងនេះជាគន្លឹះដើម្បីក្លាយជាម្ចាស់ហាងកាហ្វេក្នុងក្តីស្រមៃរបស់អ្នកបានដោយជោគជ័យ។ អ្នកគប្បីសិក្សាស្វែងយល់ពីចំណុចខាងលើឲ្យបានច្បាស់លាស់ ឬលោកអ្នកអាចពិភាក្សាជាមួយក្រុមហ៊ុនផ្តត់ផ្គង់ហាងកាហ្វេ GBS – Gourmet Beverage Solutions ដើម្បីចៀសវាងការបង្កើតអាជីវកម្មហាងកាហ្វេភ្លើងចំបើង!
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន